សន្តិសុខម្នាក់ស្លាប់ក្នុងហេតុការណ៍អាកខ្លួនឯងនៅកណ្តាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលមានមុខរបរជាសន្តិសុខ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយកកូនកាំបិតអាកខ្លួនឯង នៅកន្លែងយាមរបស់ខ្លួន កាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ មុនពេលកើតហេតុ បុរសរូបនេះបានទិញស្រាបៀរចំនួន២កំប៉ុងមកផឹក។ ក្រោយមក ស្រាប់តែមានអាកប្បកិរិយាមិនប្រក្រតី រួចយកកូនកាំបិតអាកខ្លួនឯង បណ្តាលឱ្យដួលស្លាប់នៅកន្លែងកើតហេតុ។

...

 

ក្រោយកើតហេតុ សមត្ថកិច្ច និងមន្ត្រីជំនាញបានចុះពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពឱ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តជាបណ្តោះអាសន្ន ដើម្បីរង់ចាំទាក់ទងសាច់ញាតិមកទទួល ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print