យប់នេះ ! ឈើជន្លុងចេញស្រុកកោះញែក មានរថយន្ក ក្រុម​ ហ៊ុនណេងណា ចំនួន៧គ្រឿង និងក្រុមហ៊ុន វាសនា ចំនួន១០គ្រឿង អាចនឹងមានកាច់ចង្កេះខ្លះទៅវៀតណាម តាមច្រកដេបួន ?

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បើមិនមានការកែប្រែពេលវេលាទេ ! យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មានរថយន្តដឹកឈើជន្លុងយ៉ាងតិច ១៧គ្រឿងចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តក្រចេះ ដែលគេទទួលស្គាល់ថាមានច្បាប់អនុញ្ញាតត្រឹមត្រូវ (PC) ត្រង់ថាខាងក្រុមហ៊ុនផ្ទុកតាមច្បាប់អនុញ្ញាត ឬដាក់លើសនោះជារឿងផ្សេង ព្រោះខាងជំនាញរដ្ឋបាលព្រៃឈើទទួលស្គាល់លើ PC បើដាក់លើស ជារឿងខាងក្រុមហ៊ុន ឬអ្នករត់ការទទួលខុសត្រូវខ្លួនឯង ។
បើតាមអ្នករត់ការធ្លាប់បង្ហើបថា ចំពោះឈើជន្លុងខាងរដ្ឋបាលព្រៃឈើចេញ PC មួយឡានពី ១២០០ដើមទៅ ១៣០០ដើម តែខាងអាចក្រុមហ៊ុនបន្លំដាក់លើស១គុណនឹង៣ ក្នុងនោះឮថា មានបង្កប់ឈើខ្លុំដើម្បីសាងឡានយកទៅកាច់ចង្កេះឆ្លងទៅវៀតណាមតាមច្រកដេបួន(D4) ស្រុកស្នួលខេត្តក្រចេះ មួយចំនួនទៀតជាឈើជន្លង់បន្តទៅខេត្តព្រៃវែងស្វាយរៀង ដូច្នេះអាជ្ញាធរ សមត្ថកិច្ចកិច្ច ជំនាញគប្បីរក្សាភាពស្អាតស្អំ ពិនិត្យឱ្យបានដិតដល់ជុំវិញបញ្ហានេះ ចៀសវាងកន្ទេលធំបន្លំដេក ។
ប្រភពអាចជឿទុកចិត្តបង្ហើបថា ៖ ឈើរបស់ក្រុមហ៊ុន វាសនា មានចំនួន ១០ឡាន ត្រូវចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្លងកាត់តាមក្រុមហ៊ុនអានម៉ារាឌី ឆ្ពោះមកខេត្តក្រចេះ មានរត់ការឈ្មោះម៉ាប់ អតីតធ្លាប់រត់ការនៅបាតអាង ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ។ ដោយឡែកក្រុមហ៊ុនណេងណា មានចំនួន៧គ្រឿង ដឹកចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្លងកាត់តាមមកក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តក្រចេះ ជាគោលដៅក្រុមហ៊ុនទាំងពីរ មានលួចបង្កប់ឈើខ្លុំ ក្នុងគោលដៅកាច់ចង្កេះទៅវៀតណាមតាមច្រករបៀងដេបួន ស្រុកស្នួល ខេត្តក្រចេះ ។ ចំពោះឡានដែលផ្ទុកត្រឹមឈើជន្លុងគឺ បន្តទៅកាន់ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងនោះគេដាក់ភាពសង្ស័យថា អាចផ្ទុកលើស PC ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចសុំការបំភ្លឺពីលោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលខេត្តមណ្ឌលគិរី និងលោកឧត្តមេសនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តខេត្តមណ្ឌលគិរី ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បាន​ បញ្ជាក់​ថា ​បាទ​ អរគុណចាំ​អោយ​កម្លាំង​តាម​ដាន​រឿង​នេះ​។ សង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ចកិច្ច ជំនាញ មិនឱ្យក្រុមឈ្មួញលោតឆ័ត្របានឡើយ ។ ជុំវិញបញ្ហានេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» រងចាំការបកស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធ៕

ដោយ ៖ សុខ ខេមរា

...

(នេះជារូបភាពចាស់បម្រុងលោតឆ័ត្រទៅវៀតណាម តែបរាជ័យបន្ទាប់ពីបែកការណ៍) !

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print