ខេត្តកណ្តាល ៖ នេះជាសេចក្តីប្រកាសព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនពាក់ព័ន្ធនឹងហ្វេសប៊ុកឈ្មោះ AH JingJing បានបង្ហោះខ្លឹមសារថា៖ ហួសចិត្ត អត់យល់អ្នកបើកឡានគាត់ក៏រងគ្រោះដែល នៅជួយក្មេងៗដៃជើងសុទ្ធតែភក់ អត់មានរត់យករស់តែឯងទេ ហើយហៅទៅសួរនាំមិចទៅដាក់ខ្នោះដៃធ្វើអី?មិចមិនហៅអាអ្នកបើកម៉ូតូនិងមកផង?។
ចំពោះករណីខាងលើកម្លាំងអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់៖
-ពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក (ក្នុងជំពូទី១០ ក្នុងមាត្រា៧២
-អ្នកបើកបរ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។
-បង្កឱ្យមានជនរងគ្រោះស្លាប់ (ក្នុងមាត្រា៨៥)។
សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ ការដាក់ខ្នោះ គឺកម្លាំងនគរបាលដាក់ខ្នោះទៅលើតែជនសង្ស័យតែប៉ុណ្ណោះ អនុវត្តតាមជំនាញដើម្បី ៖
-បង្ការកុំឲ្យជនសង្ស័យបង្កហានិភ័យណាមួយបន្តទៀត។
-បង្ការខ្លាចជនសង្ស័យរត់គេចពីកន្លែងកើតហេតុ ដែលស្ថិតក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច
-បង្ការ កុំឲ្យជនសង្ស័យសម្រេចចិត្តខុស ដោយការខកចិត្តនូវទង្វើរបស់ខ្លួន អាចធ្វើអត្តឃាតខ្លួន ឬ ករណីចៃដន្យផ្សេងៗ។
ចំណែកអ្នកបើកបរចុះជួយដល់ជនរងគ្រោះ នោះគឺជាគុណធម៌ សុជីវធម៌ ចំណែកច្បាប់ គឺត្រូវតែអនុវត្ត។
បញ្ជាក់ ៖ ចំពោះអ្នកបើករថយន្តបង្កខាងលើ មិនមានបណ្ណបើកបររថយន្តនោះទេ។
ម្ចាស់ផេកខាងលើ ត្រូវកែតម្រូវ និងលុបនូវខ្លឹមសារ ដែលបានបង្ហោះជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចជំនាញនឹងមានចំណាត់ការផ្លូវច្បាប់។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបតាមការគួរ! ៕
ដោយ ៖ សិលា












