តើខ្សែប្រយុទ្ធបារាំង Kylian Mbappé មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា?

ចែករំលែក៖

ខ្សែប្រយុទ្ធបារាំង Kylian Mbappé ដែលជាតារាឆ្នើមរបស់ក្លឹប Real Madrid និងក្រុមជម្រើសជាតិបារាំង ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ដែលរកចំណូលបានខ្ពស់បំផុតលើពិភពលោក។

 

យោងតាមរបាយការណ៍របស់ទស្សនាវដ្តី Forbes កាលពីសប្តាហ៍មុន ចំណូលរបស់ Mbappé ក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១០០ លានដុល្លារអាមេរិក ក្នុងនោះ ៧០ លានដុល្លារបានមកពីអាជីពបាល់ទាត់ និង ៣០ លានដុល្លារទៀតបានមកពីអាជីវកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។

 

តួលេខនេះធ្វើឱ្យរូបគេស្ថិតក្នុងចំណោមកីឡាករដែលមានចំណូលខ្ពស់បំផុតក្នុងវិស័យបាល់ទាត់ ដោយមានតែ Cristiano Ronaldo និង Lionel Messi ប៉ុណ្ណោះដែលរកចំណូលបានច្រើនជាង។

 

Mbappé មានដៃគូពាណិជ្ជកម្មជាមួយម៉ាកយីហោល្បីៗក្នុងវិស័យជាច្រើន រួមមានសម្លៀកបំពាក់កីឡា ម៉ូដប្រណីត នាឡិកាប្រណីត បច្ចេកវិទ្យា និងវិស័យកម្សាន្ត។ ម៉ាកល្បីៗដែលសហការជាមួយរូបគេមានដូចជា Hublot, Dior, Oakley, EA Sports, Sorare និង Loewe ព្រមទាំងក្រុមហ៊ុនក្នុងវិស័យសណ្ឋាគារ និងសេវាកម្មផ្សេងៗទៀត។

 

ចំណុចផ្លាស់ប្តូរដ៏សំខាន់មួយក្នុងអាជីពពាណិជ្ជកម្មរបស់ Mbappé បានកើតឡើងនៅខែកញ្ញា ឆ្នាំ២០២៦ នៅពេលរូបគេបញ្ចប់ភាពជាដៃគូរយៈពេល ២០ ឆ្នាំជាមួយ Nike ហើយប្តូរទៅសហការជាមួយម៉ាកសម្លៀកបំពាក់កីឡាស្វីសដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស គឺ On។

 

តាម Forbes កិច្ចព្រមព្រៀងថ្មីនេះរួមបញ្ចូលទាំងការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនផងដែរ ប៉ុន្តែតម្លៃហិរញ្ញវត្ថុជាក់លាក់មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។ ការផ្លាស់ប្តូរនេះបង្ហាញថា Mbappé កំពុងពង្រីកការវិនិយោគរបស់ខ្លួន ដើម្បីទទួលបានផលចំណេញរយៈពេលវែង មិនមែនពឹងផ្អែកតែលើចំណូលពីការផ្សាយពាណិជ្ជកម្មនោះទេ។

 

យោងតាមគេហទំព័រ Celebrity Net Worth ទ្រព្យសម្បត្តិសរុបរបស់ Mbappé ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ២៥០ លានដុល្លារអាមេរិក។

 

ក្រៅពីប្រាក់បៀវត្សរ៍ដ៏ខ្ពស់ពី Real Madrid កិច្ចសហការពាណិជ្ជកម្មជាច្រើនរបស់រូបគេ ក៏អាចបង្កើតចំណូលបានរាប់សិបលានដុល្លារក្នុងមួយឆ្នាំផងដែរ។ នេះបើតាមការលើកឡើងរបស់ Sportune ដែលជាសារព័ត៌មានបារាំងផ្តោតលើអាជីវកម្មក្នុងវិស័យកីឡា។

 

មិនត្រឹមតែប៉ុណ្ណោះ Mbappé ក៏កំពុងពង្រីកការវិនិយោគទៅក្នុងវិស័យអាជីវកម្ម និងបាល់ទាត់ផងដែរ។ តាមរយៈក្រុមហ៊ុនវិនិយោគឯកជន Coalition Capital រូបគេកាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្លឹបបាល់ទាត់បារាំង SM Caen។

...

 

លើសពីនេះ រូបគេក៏មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុក្នុងអាជីវកម្មបច្ចេកវិទ្យា និងកម្សាន្តមួយចំនួន ដែលអាចបង្កើនតម្លៃទ្រព្យសម្បត្តិនាពេលអនាគត បន្ថែមពីលើប្រាក់បៀវត្សរ៍ និងចំណូលពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print