ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦នេះ! កម្ពុជា បាននាំចេញអង្ករ ចេញទៅហ្វីលីពីនកើនដល់ជិត ២២ ម៉ឺនតោន

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបពិភាក្សាការងាររវាង ជាមួយ លោក Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការនាំចេញអង្ករពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ជិត ២២ម៉ឺនតោន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦នេះ។ តួលេខនេះបានឱ្យដឹងក្នុង

 

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួប កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ភាគីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលកំពុងរីកចម្រើន រវាងកម្ពុជា និងហ្វីលីពីន ជាពិសេសលើវិស័យកសិ-ពាណិជ្ជកម្ម សន្តិសុខស្បៀង ដែលក្នុងនោះការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីនមានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ២១ម៉ឺន ៩ពាន់ ៨៨១ តោន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦ ឬស្មើនឹង ២០.៤៥% នៃការនាំចេញសរុបរបស់កម្ពុជា។

 

ក្រៅពីផលិតផលអង្ករ ភាគីទាំងពីរក៏បានបង្ហាញពីការរំពឹងទុក និងត្រៀមខ្លួនជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតក្នុងវិស័យកសិ-ចំណីអាហារ នាពេលអនាគត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនដល់កសិករ និងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរ។

...

 

តាមរយៈជំនួបពិភាក្សាការងារនេះ ត្រូវបានមើលឃើញទៀតថា បានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល និងប្រកប ដោយផ្លែផ្កា ដែលជាការបោះជំហានថ្មីមួយទៀត ក្នុងការនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមកជូនដល់ប្រជាកសិករ និងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរផងដែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print