ភ្នំពេញ៖ រូបមន្តនៃការផលិតស្រាដ៏ល្បីឈ្មោះរបស់ប្រទេសបារាំងដែលមានអាយុកាលជាយូលង់បានជំរុញឲ្យមានការទទួលស្គាល់ជាសាកលនូវរស់ជាតិរបស់ស្រានៃប្រទេសនេះ។ Martell ដែលជាស្រាដ៏ល្បីឈ្មោះមានប្រវត្តិនៃការផលិតប្រមាណជាង៣០០ឆ្នាំមកហើយបានបង្ហាញវត្តមាននៅកម្ពុជាកាលពីថ្មីៗនេះជាមួយនឹងការដាក់តាំងបង្ហាញនៅសណ្ឋាគារសុខាភ្នំពេញ។
លោក Jaques Menier អគ្គនាយក Martell Heritage បានលើកឡើងថា Martell ជាមរតកនៃការផលិតស្រាប្រភេទCognac ជាង៣០០ឆ្នាំនៅប្រទេសបារាំង ហើយត្រូវបានគេទទួលស្គាល់ជុំវិញពិភពលោក។ លោកថាវាត្រូវបានផលិតតាមបែបប្រពៃណីដើមដែលចម្រាញ់ចេញពីផ្លែទំពាំងបាយជូដែលដាំនៅតំបន់Cognac។លោកថានៅកម្ពុជាគឺជាទីផ្សារថ្មីប៉ុន្តែលោករំពឹងថានឹងទទួលបានកាគាំទ្រច្រើនព្រោះតែគុណភាពនិងរសជាតិស្រាលស្រទន់ងាយទទួល ទានពិសេសសម្រាប់យុវវ័យជំនាន់ថ្មីដែលចង់បានរសជាតិអ្វីដែលថ្មីប្លែក។ លោកបន្ត ថា ពេលយើងស្រងក្លិនរស់ជាដ៏ប្រហើរពីផ្លែឈើជាប់នៅនឹងច្រមុះជាមួយនឹងក្លិនឈើ Vanilla ក្លិនផ្លែឈើឬដំណាប់គ្រៀម និងក្លិនឈ្ងុយម្យ៉ាងដែលប្រមូលផ្តុំគ្នានៅក្នុងស្រានេះ ហើយវាក៏អាចលាយជាមួយទឹក ឬភេសជ្ជៈផ្សេងៗបានតាមចំណូលចិត្ត។
លោកបញ្ជាក់ដែរថា ក្រៅពីរស់ជាតិ ថ្មីប្លែក Martell ក៏ត្រូវបានរចនានិង វេចខ្ចប់ប្រកបដោយភាពទាក់ទាញ។ លោករំពឹងដែរថាស្រាថ្មីនេះនឹងក្លាយជាទីពេញ និយមថ្មីរបស់ប្រជាជនកម្ពុជាដែលចូលចិត្តអ្វីដែលមានរសជាតិថ្មីប្លែក៕
ដោយ៖ វឌ្ឍនា