ភ្នំពេញ៖ នៅព្រឹកទី០៧ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៥ នៅវិមានរដ្ឋសភាលើរបៀបវារៈចំនួន៧ដូចខាងក្រោម៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥។
២- របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៥។
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។
៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ឋឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ។
៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីសេវា។
៦- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣។
៧- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើ៖
– កិច្ចព្រមព្រៀងស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
– ពិធីសារស្តីពីការបង្កើតនិងការអនុវត្តបញ្ជរតែមួយអាស៊ាន
– ពិធីសារស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន៕