អង្គការសហប្រជាជាតិធ្វើជាម្ចាស់ផ្ទះស្តីពីកិច្ចពិភាក្សាសន្តិភាពលីប៊ី

ចែករំលែក៖

អង្គការសហប្រជាជាតិបានប្រកាសកាលពីថ្ងៃទី៦ ខែសីហាថា កិច្ចពិភាក្សាស្តីអំពីសន្តិភាពលីប៊ីនឹងបន្តធ្វើឡើងនៅសប្តាហ៍ខាងមុខ ខណៈប្រតិភូអង្គការសហប្រជាជាតិ លោក Bernardino Leon បានខិតខំយ៉ាងខ្លាំងនៅក្នុងការស្វះស្វែងរកឲ្យមានកិច្ចពិភាក្សាដើម្បីបញ្ចប់ជម្លោះនយោបាយនៅក្នុងប្រទេសលីប៊ីនោះ ។

united-nations-un-special

ប្រភពស្និទ្ធបញ្ហាខាងលើបានបញ្ជាក់ថា កិច្ចពិភាក្សាខាងមុខនេះនឹងធ្វើឡើងនៅទីក្រុងហ្សឺណែវចាប់ផ្តើមនៅថ្ងៃចន្ទ ខាងមុខ ។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រតិភូអង្គការសហប្រជាជាតិ ដែលភាគីពាក់ព័ន្ធនៅក្នុងប្រទេសលីប៊ីគួរតែខិតខំឲ្យបានច្រើនឡើងថែមទៀតនៅក្នុងការយោគយល់ ក៏ដូចជាចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ និងដោះស្រាយនយោបាយដោយសន្តិវិធី។

អំពើហិង្សាចេះតែកើតមានជាបន្តបន្ទាប់ ក្រោយការដួលរលំ និងសម្លាប់មេដឹកនាំផ្តាច់ការលីប៊ីលោក Moamer Gadhafi កាលពីឆ្នាំ២០១១នោះមក ។ ប្រទេសលីប៊ីនៅពេលបច្ចុប្បន្ននេះមានរដ្ឋាភិបាល និងរដ្ឋសភាដាច់ដោយឡែក២ផ្សេងគ្នា ប្រកួតប្រជែងវាតទីដណ្តើមទឹកដីគ្រប់គ្រងរៀងៗខ្លួនធ្វើឲ្យពលរដ្ឋរងទុក្ខឥតស្រាកស្រាន ។

រដ្ឋាភិបាលស្របច្បាប់លីប៊ី ទទួលស្គាល់ដោយលោកខាងលិច បានយល់ព្រមតាមការរៀបចំរបស់អង្គកាហសហប្រជាជាតិ ក្នុងគោលដៅរួបរួម និងរៀបចំការបោះឆ្នោតជាថ្មី។ ក្រុមគណបក្សនយោបាយ សង្គមស៊ីវិល និងផ្នែកពាក់ព័ន្ឌដទៃផ្សេងទៀតបានព្រមព្រៀងចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងនេះផងដែរ ។

ប៉ុន្តែដោយឡែក ក្រុមប្រឆាំង ដែលគេស្គាល់ថា GNC នោះបានច្រានចោលគម្រោងការរបស់អង្គការសហប្រជាជាតិខាងលើនេះ ហើយចេះតែនៅបន្តបង្កអំពើហិង្សាដាក់គ្នាទៅវិញទៅមក រកដំណោះស្រាយមិនឃើញ ។

នៅក្នុងកិច្ចប្រជុំលើកនេះ គេនៅមិនទាន់ដឹងនៅឡើយថា តើនរណាខ្លះនឹងចូលរួមនៅឡើយ ហើយខាងក្រុម GNC យល់ព្រមចូលរួមប្រជុំដែរឬយ៉ាងណានោះទេ ៕

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print