គម្រោងទីពីររបស់អ៊ីអនម៉ល នឹងស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ក្នុងតំបន់គម្រោងអភិវឌ្ឍទីក្រុងថ្មី «PONG PEAY CITY Project» របស់ក្រុមហ៊ុន L.Y.P Group ។
ចង្អុលទៅការព្យាករកំណើនផលិតផលក្នុងស្រុកសរុប៧ភាគរយរបស់ IMF សម្រាប់ឆ្នាំនេះ លោក Washizawa Shinobu នាយកគ្រប់គ្រងអ៊ីអនម៉លប្រចាំតំបន់អាស៊ីបានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានទំនុកចិត្តថា វណ្ណៈកណ្តាលនៃប្រទេសកម្ពុជាកំពុងរីកចម្រើននេះនឹងធ្វើឱ្យទទួលបានជោគជ័យផ្សារថ្មីបំផុតរបស់ពួកគេដែលមានគោលបំណងទាក់ទាញភ្ញៀវរ១០លាននាក់នៅក្នុងឆ្នាំដំបូង។
ផ្សារទំនើបទីមួយដែលមានតម្លៃ ២០៥លានដុល្លារបានទទួលភ្ញៀវជិត១៥លាននាក់នៅក្នុងឆ្នាំដំបូងនៃការប្រតិបត្តិការរបស់ខ្លួន បើទោះបីជាក្រុមមន្រ្តីបានបដិសេធមិនបង្ហាញពីតួលេខការលក់នៅថ្ងៃសុក្រ។
“ខ្ញុំជឿជាក់ថាប្រជាជនកម្ពុជានឹងកាន់តែមានកំណើនសេដ្ឋកិច្ចដូចនោះដែលមានន័យថាពួកគេនឹងទិញផលិតផលកាន់តែច្រើន» ៕