សង្ស័យបែកថ្នាំ ផឹកស្រាកំដរសពជុំគ្នា ប៉ះសម្ដីគ្នាបន្តិចបន្ទួច លួចវាយនិងអារកសម្លាប់យ៉ាងសាហាវទាំងកណ្ដាលថ្ងៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការពិនិត្យនិងស្រាវជ្រាវករណីឃាតកម្មដែលបង្កឡើងដោយជនសង្ស័យបែកថ្នាំ ខណៈជនរងគ្រោះកំពុងដេកលង់លក់ទាំងកណ្ដាលថ្ងៃ ។

 

ហេតុការណ៍សមត្ថកិច្ចចុះពិនិត្យករណីឃាតកម្មខាងលើ ធ្វើឡើងនៅរសៀលថ្ងៃសុក្រ ៤កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

 

ប្រភពនានាពីកន្លែងកើតហេតុ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ អ៊ុំ ធុច ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ(ភូមិ.ឃុំកើតហេតុ)។ ចំណែកជនសង្ស័យដៃដល់ឈ្មោះ ឈឿង ប៉ារីស ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំជាមួយគ្មា(ត្រូវជាក្មួយជនរងគ្រោះ)។

 

ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យ(ឈឿង ប៉ារីស)បានប្រើប្រាស់កៅអីឈើនិងកាំបិតបុ័ងតោជាអាវុធ ខណៈជនរងគ្រោះ(អ៊ុំ ធុច)កំពុងដេកលង់លក់(ពេលថ្ងៃ)។ មូលហេតុអាចជារឿងគំនំ ព្រោះនៅយប់មុនកើតហេតុ អ្នកទាំង២នាក់បានទៅកំដរ

បុណ្យសពញាតិក្បែរខាង រួមទាំងផឹកស្រាជុំគ្នាផងដែរ គ្រានោះបានប៉ះសម្ដីគ្នាបន្តិចបន្តួច ដោយជនរងគ្រោះនិយាយថា ឯងប្រើប្រាស់គ្រឿងញៀន អញហៅសមត្ថកិច្ចចាប់ពេលណាក៍បានដែរ លុះមកដល់វេលាម៉ោងខាងលើ ជនសង្ស័យដៃដល់បានលបចូលទៅធ្វើសកម្មភាពដោយយកកៅអីឈើ(ហៅកូនគី)វាយលើផ្ទៃមុខជនរងគ្រោះចំនួន២កៅអី រួចយកកាំបិតអារកថែមយ៉ាងសាហាវ ខណៈដែលជនរងគ្រោះកំពុងដេកលង់លក់យ៉ាងស្កប់ស្លល់ ។

 

ប្រភពបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ(ឈឿង ប៉ារីស)សមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្តនីតិវិធី ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print