កម្លាំងនគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿនឃាត់ខ្លួនជនបរទេសម្នាក់បើកបញ្រ្ចាសទិសចរាចរណ៍ស្រាប់តែចេញករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ និង ចង្អុល ដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្នាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃសុក្រ ១២រោច ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោង ១២:៤៩ នាទី កម្លាំងនគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អៃ សំអាន អនុប្រធាននាយកដ្ឋាន និងជាប្រធានដឹកនាំការងាររួម បានធ្វើការឃាត់ម៉ូតូ ១គ្រឿង ម៉ាក Yamaha Nouvo ពណ៌ ខៀវ-ស ពាក់ផ្លាកលេខ ភ្នំពេញ 1A-6709 ត្រង់ចំណុច Km130 បើកបរដោយឈ្មោះ PRATHAM SHARMA ភេទប្រុស ជនជាតិ ឥណ្ឌា ដែលបានបើកបញ្រ្ចាសទិសចរាចរណ៍ ពីក្រុងព្រះសីហនុ – ឆ្ពោះទៅរាជធានីភ្នំពេញ ។

 

នៅវេលាម៉ោង ១២:១៦ នាទី បន្ទាប់ពីទទួលព័ត៌មានថាមានម៉ូតូកម្លាំងក្រោម ៥០០ សេសេ មួយគ្រឿង បានជិះបញ្រ្ចាសទិសចរាចរណ៍ចូលលើផ្លូវល្បឿនលឿនតាមស្ថានីយ៍ក្រុងព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី បានបញ្ជាកម្លាំងនគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿនធ្វើការចេញប្រដេញតាមពី Km182 រហូតដល់ចំណុច Km130 ទើបឃាត់អ្នកបើកបរម៉ូតូខាងលើបាន ។

 

សូមបញ្ជាក់ជូនសាធារណៈជនឱ្យបានជ្រាបថា នៅពេលកំពុងប្រដេញស្ទាក់ចាប់ម៉ូតូខាងលើ ក៏បានទទួលព័ត៌មានមកថាអ្នកកំពុងបើកម៉ូតូបញ្រ្ចាសខាងលើជាជនសង្ស័យដែលបានលួចម៉ូតូ ហើយជិះរត់ចូលលើផ្លូវល្បឿនលឿន។

...

 

ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print