ខេត្តកំពង់ស្ពឺ÷ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងលោក វរៈសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣០នាទី កម្លាំងអធិការនគរបាលស្រុកភ្នំស្រួច បានល្បាតនៅចំណុចភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ឃើញមានមនុស្សប្រុស០១នាក់ កាន់កាតេលដើរនៅឃ្លាំងទុកចោល (គ្មានអ្នកចាំ) ដោយមានការសង្ស័យ បានឃាត់និងឆែកឆេរឃើញមានសម្ភារៈ :
– ដុំដែកចំនួន១
– ខ្សែលួសស្ពាន់មួយដុំ
– ឌីសង់ទ័រតូចចំនួន៣ និងដុំទប់ភ្លើងតូចជាប់ខ្សែចំនួន១ ។
ជនសង្ស័យ ឈ្មោះ ឯក សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនបានធ្វើសកម្មភាពជាមួយបក្ខពួកចំនួន ០២នាក់ទៀត ១- (គេចខ្លួន), ២-មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ ជាម្ចាស់ម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ
បានជិះមកពីទីរួមខេត្តកំពង់ស្ពឺ មកដល់ចំណុចខាងលើ រូបខ្លួនក៏បានធ្វើសកម្មភាពចូលលួចសម្ភារៈហើយដើរចេញមកផ្លូវជាតិ ត្រូវបានសមត្ថកិច្ចឃាត់តែម្ដង ចំណែកបក្ខពួករបស់ខ្លួន ០២នាក់ ទៀតគេចខ្លួន។
កាលនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០នាទី ជនសង្ស័យឯក សីហា និងបក្ខពួកទាំង០២នាក់ខាងលើ បានធ្វើសកម្មភាពចូលលួច ដោះកង្ហាម៉ាស៊ីនត្រជាក់ចំនួន១ និងកាត់ខ្សែភ្លើងមួយចំនួន នៅចំណុចក្នុងរោងចក្រផលិតឥដ្ឋ ស្ថិតនៅភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ពេលរៀបចំយកចេញពីរោងចក្រ ក៏ត្រូវបានសន្តិសុខឃើញ ពួកខ្លួនក៏បានទុកសម្ភារៈវត្ថុតាងខាងលើ នៅក្បែររបងក្នុងរោងចក្រ និងបានរត់គេចខ្លួន។
ដកហូតវត្ថុតាងមាន :
– ដុំដែកចំនួន១
– ខ្សែលួសស្ពាន់១ដុំ
– ឌីសង់ទ័រតូចចំនួន៣ និងដុំទប់ភ្លើងតូចមានខ្សែចំនួន១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










