ភ្នំពេញ ៖ ម៉ូតូចំនួន២គ្រឿងបានជិះបុកគ្នាត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យភាគីទាំងសងខាងរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ជួយលាងរបួស។
ហេតុ ការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១និង០២នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិកន្ទោក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១មានឈ្មោះ ធី សារ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសបែកក្បាល មានអាសយដ្ឋាននៅភូមិត្រឡោត ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនរងគ្រោះទី២មានឈ្មោះរុន ផុនកញ្ញាវត្តី ភេទស្រី អាយុ១៤ឆ្នាំ រងរបួសរលាត់ក្បាលជង្គង់ទាំងសងខាង មានអាសយដ្ឋាននៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដា ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ លុះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកជាមួយម៉ូតូហុងដាប៊ីត បេីកបរដោយក្មេងស្រីម្នាក់ បណ្តាលឲ្យភាគីទាំងសងខាងដួលរងរបួស។
ក្រោយកេីតហេតុជនរងគ្រោះទាំងពីរត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយជូតលាងរបួសរួចរាល់ គាត់សុំត្រលប់ទៅផ្ទះវិញដោយខ្លួនឯង៕
ដោយ៖សុខាសែនជ័យ










