កម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជ័យធ្វើប្រតិបត្តិការឃាត់ខ្លួនបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពត ៖ ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង០០:៤០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ បានដឹកនាំកម្លាំងចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ 

កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ដ័យយចំនួន០១នាក់៖ ឈ្មោះ ខៀវ សាក់កាណា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខ របររត់កង់បី មានទីលំនៅបច្ចុប្បន្នភូមិពងទឹក សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

+វត្ថុតាងចាប់យករួមមាន៖

១.ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ធំទម្ងន់២០.៤៧ក្រាម(ថ្លឹងទាំងសំបកថង់)។

២.ទូរស័ព្ទដៃចំនួន០១គ្រឿង។

៣.ម៉ូតូ​កង់បីចំនួន០១គ្រឿង។

...

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print