លោក ហ៊ុន ម៉ានី ៖ នេះជាមោទនភាពសម្រាប់ប្រជាជនខ្មែរជាង ១៨ លាននាក់ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ចែករំលែក៖

ភ្នំពេញ ៖ ដូចប្រជាជនកម្ពុជាទាំងអស់ ខ្ញុំពិតជាមានមោទនភាពចំពោះភាពជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលមានភាពអស្ចារ្យជាប្រវត្តិសាស្រ្ត ពិសេស ព្រះរាជវត្តមាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះរាជសុន្ទរកថា ប្រកបដោយអត្ថន័យ មនោសញ្ចេតនាជ្រាលជ្រៅសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី។ នេះជាការលើកឡើងពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានបង្ហាញពីសមត្ថភាព បទពិសោធ ភាពចាស់ទុំ និងការទទួលខុសត្រូវរបស់កម្ពុជា ក៏ដូចជាជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិមកលើកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ និងទទួលតួនាទីជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦-២០២៨។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ចំពោះរាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ 

ក្រៅពីកិច្ចប្រជុំផ្លូវការ និងលទ្ធផលសម្រេចបានរួមគ្នា កម្ពុជាបានទទួលស្វាគមន៍គ្រួសារហ្រ្វង់កូហ្វូនី និងមិត្តភក្តិគ្រប់ទិសទី មកជួបជុំនៅលើទឹកដីកម្ពុជា និងនាំយកទៅវិញនូវផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ មិត្តភាព និងអនុស្សាវរីយ៍ល្អៗ តាមរយៈបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ភាពស្រស់ស្អាតនៃមរតកវប្បធម៌ដែលពិភពលោកស្ញប់ស្ញែង ពិសេសទឹកចិត្ត ស្នាមញញឹមប្រជាជនកម្ពុជា និងឱកាសបានស្វែងយល់ផ្ទាល់ពីសក្តានុពលកម្ពុជា នាពេលបច្ចុប្បន្ន។

ប្រជាជាតិយើងបានឆ្លងកាត់នូវដំណើរដ៏វែងឆ្ងាយ ទម្រាំមកដល់សព្វថ្ងៃ។ ក្នុងនាមជាអ្នកជំនាន់ក្រោយ ខ្ញុំសូមឆ្លៀតឱកាសនេះ នឹករឭកនិងគោរពដឹងគុណចំពោះបុព្វការីជនខ្មែរគ្រប់ជំនាន់ ក្នុងនោះគឺ សម្តេចតា ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយរូបនៃហ្វ្រង់កូហ្វូនី និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ព្រមទាំងសម្តេចយាយ ព្រះវររាជមាតាជាតិខ្មែរ ដែលតែងបានយាងដង្ហែព្រះរាជដំណើរអង្គសម្តេចតា។ 

...

ខ្ញុំក៏សូមសម្តែងការដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ពិសេស សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនដទៃទៀត ដែលបានលះបង់ទម្រាំសម្រេចបាន ៧ មករា ១៩៧៩ និងនាំមកនូវសន្តិភាព ឯកភាពជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ, ក៏ដូចជាប្រជាជនខ្មែរទាំងអស់ ដែលបានពលីនៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងក្នុងគ្រប់កាលៈទេសៈ ដើម្បីនាំសង្គមជាតិយើង ឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ រហូតសម្រេចបាននូវការអភិវឌ្ឍ ក្រោមម្លប់នៃសុខសន្តិភាព ដូចបច្ចុប្បន្ន។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print