កម្មករជាង ១,០០០នាក់ ផ្ទុះការធ្វើកូដកម្មអហិង្សានៅរោងចក្រ ខេមបូ យូនីសូល នៅស្រុកខ្សាច់កណ្តាល 

ចែករំលែក៖

ខេត្តកណ្តាល៖ គិតត្រឹមរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្មករ-កម្មការិនីជាង ១,០០០នាក់ នៃក្រុមហ៊ុន ខេមបូ យូនីសូល ខូអិលធីឌី (Cambo Unisol Co., Ltd.) ដែលមានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ 7NG ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននាំគ្នាធ្វើកូដកម្មអហិង្សា ដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងលក្ខខណ្ឌការងារមួយចំនួន។

 

ប្រភពពីកម្មករតំបន់ 7NG បានឱ្យដឹងថា កូដកម្មនេះធ្វើឡើងក្នុងគោលបំណងទាមទារឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យថ្នាក់ដឹកនាំសហជីពចូលបំពេញការងារវិញ ព្រមទាំងស្នើសុំឱ្យមានការដោះស្រាយលើលក្ខខណ្ឌការងារ និងបញ្ហាពាក់ព័ន្ធផ្សេងៗដែលកម្មករកំពុងជួបប្រទះ។

 

បរិយាកាសនៃការតវ៉ាបានប្រព្រឹត្តទៅដោយសន្តិវិធី និងមិនមានការប៉ះទង្គិច ឬអំពើហិង្សាណាមួយត្រូវបានរាយការណ៍នោះទេ។ កម្មករបានប្រមូលផ្តុំគ្នានៅខាងមុខបរិវេណរោងចក្រ ដើម្បីលើកឡើងនូវទាមទាររបស់ខ្លួនទៅកាន់ក្រុមហ៊ុន និងភាគីពាក់ព័ន្ធ។

 

បច្ចុប្បន្ន ក្រុមការងារបណ្តាញកម្មករ និងភាគីពាក់ព័ន្ធកំពុងតាមដានស្ថានការណ៍ និងប្រមូលព័ត៌មានបន្ថែម ដើម្បីធ្វើបច្ចុប្បន្នភាពជូនសាធារណជនជាបន្តបន្ទាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print