Update៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែង នៅទូទាំងប្រទេស និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​នាយករដ្ឋមន្ត្រីកម្ពុជា​ បានអញ្ជើញជា​អធិបតីភាពចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែង នៅទូទាំងប្រទេស​ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ​មន្ទីរពេទ្យ។

នាឱកាស​នោះ​ សម្ដេចនាយករដ្ឋមន្រ្តី​ បានថ្លែង​ថា​ នៅក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទន និងឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្ដាញពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក, មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាព ពិគ្រោះធ្វើរោគវិនិច្ឆ័យ ការព្យាបាលជាលំដាប់។

រាជរដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងសុខាភិបាល បានចំណាយថវិកាចំនួនជាង១៨លានដុល្លារអាមេរិក ក្នុងការសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារបច្ចេកទេសនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់គុណភាពសុខាភិបាលនៅមូលដ្ឋាន។ ជាលទ្ធផល បន្ទាប់ពីការកែលម្អ និងបំពាក់សម្ភារបរិក្ខារថ្មី សមត្ថភាពផ្តល់សេវាវះកាត់ និងសង្គ្រោះបន្ទាន់បានកើនឡើង ២៥,១% ករណីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១,៣% បើប្រៀបធៀបទិន្នន័យរយៈពេល ១០ខែ នៃឆ្នាំ២០២៥ និងឆ្នាំ២០២៦។

...

នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា នៅជិតលំនៅឋាន ព្រមទាំងកាត់បន្ថយការចំណាយថវិកា និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីរួមខេត្ត ឬរាជធានីភ្នំពេញ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print