លោក ឯម ច័ន្ទមករា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង ស្រុកបាធាយ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង ២កម្រិតនេះ ចំនួន ១០៤នៅទូទាំងប្រទេស។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំឡើងនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្ត កំពង់ចាមយ៉ាងច្រើនកុះករ។

ការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរ ពេទ្យ បង្អែក ស្រុក ជាវិធានការគន្លឹះ មួយរបស់សម្តេចមហាបវរធិបតី ពង្រឹងការផ្តល់សេវា និងការផ្តល់សេវាសុខាភិបាលកាន់តែល្អប្រសើរ ដល់ប្រជាពលរដ្ឋ ជាពិសេសការជួយសង្គ្រោះបឋមនៅពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយតម្រូវវះ កាត់ បន្ទាន់នោះ។

អនុវត្តតាមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុម័ត ថវិកាសរុបចំនួន ១៨ ៣០០ ០០០ដុល្លារអាមេរិក សម្រាប់ការ អនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន ៦១កន្លែង (កម្រិត១ CPA1 និងកម្រិត២ CPA2) ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល៕

...

ប្រភព ៖ ក្រសួងយុត្តិធម៌

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print