ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះទៅយកព័ត៌មាន ថតរូប ថតវីដេអូ និងរាយការណ័នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សូមជូននូវរូបភាព ដែលបង្ហាញនូវស្លាកស្នាមដ៏សែនឈឺចាប់នៅភូមិព្រៃចាន់ និងភូមិជោគជ័យដែលបន្សល់ទុកដោយសង្គ្រាមឈ្លានពានរបស់ថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ។
ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាតំបន់ស៊ីវិលសុទ្ធសាធ និងស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្តែផ្នែកខ្លះ ត្រូវបានថៃឈ្លានពានតាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស្លូតត្រង់យ៉ាងខ្ទេចខ្ទាំ។
រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ពីការប្រកាន់ជំហរដាច់ខាតដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើកម្លាំងនោះឡើយ៕
ដោយ ៖ សិលា










