លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក​Lawrence Wong​នាយករដ្ឋមន្ត្រី​​សិង្ហបុរី

ចែករំលែក៖

ប្រទេសចិន ៖ ព្រឹកថ្ងៃទី​២០ ខែវិច្ឆិកា លោក​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក​Lawrence Wong​នាយករដ្ឋមន្ត្រី​​សិង្ហបុរី​ដែល​អញ្ជើញចួលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​មេដឹកនាំ​APECនៅក្រុង​Shenzhen​ប្រទេស​ចិន​។

លោក​Xi Jinping​បាន​លើកឡើងថា​ ​ប្រឈម​មុខ​នឹង​ការ​វិវត្ត​ខ្លាំង​ឡើង​នៃ​បម្រែបម្រួល​និម្មាបនកម្ម​ពិភពលោក​ដែល​ពុំធ្លាប់​មាន​ក្នុង​មួយ​សតវត្សសកល​ ភាគីចិននិង​សិង្ហបុរី​គួរ​បង្កើន​ការ​ប្រាស្រ័យទាក់ទង​ជាយុទ្ធសាស្ត្រ ​បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បី​ជំរុញ​ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពខ្ពស់​រវាង​ចិន​និង​សិង្ហបុរី​ឱ្យ​ឈានឡើងដល់កម្រិតថ្មី។​លោកXi Jinping​បានសង្កត់ធ្ងន់ថា ប្រទេសចិននិងសឹង្ហបុរី​ត្រូវ​តែ​បង្កើន​ការ​សម្របសម្រួល​និង​កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ​ពហុភាគី ដូចជា​APEC​និង​យន្តការ​ចិន-អាស៊ានជាដើម ​ដើម្បី​ក្តាប់​ជាប់​ទិសដៅ​ត្រឹមត្រូវ​នៃ​កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ​គាំពារ​សន្តិភាព​និងស្ថិរភាពក្នុងតំបន់ ​ព្រមទាំងរួមគ្នាកសាង​សហគមន៍​ជោគវាសនា​រួម​អាស៊ី-ប៉ាស៊ីហ្វិកនិងសហគមន៍ជោគវាសនា​រួម​សម្រាប់​​មនុស្សជាតិ។

ជា​ការឆ្លើយតប​ ​លោក​​Lawrence Wong​បាន​លើកឡើងថា​ ​ប្រទេសចិន​បានរៀប​ចំកិច្ច​ប្រជុំ​ក្រៅផ្លូវការ​របស់មេដឹកនាំAPEC​នៅទីក្រុងShenzhen​ប្រកបដោយជោគជ័យ។​ទស្សនៈស្តីពីការបើកចំហ នវានុវត្តន៍​​និងកិច្ចសហប្រតិបត្តិការ​គឺសមស្របទៅនឹង​តម្រូវ​ខាង​ការ​ការអភិវឌ្ឍរបស់​​អាស៊ី-ប៉ាស៊ីហ្វិក។សូម​អបអរសាទរចំពោះប្រទេសចិន​ដែលបានរៀបចំ​កិច្ចប្រជុំ​​ប្រមុខរដ្ឋនៃ​ប្រទេសចិន ​រុស្ស៊ី​និងសហរដ្ឋអាមេរិក។​នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់យ៉ាងខ្លាំង​នៅក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន​ដែលពោរពេញទៅដោយភាពច្របូកច្របល់។សិង្ហបុរី​មានឆន្ទៈ​បង្កើន​ការប្រាស្រ័យទាក់ទង​និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន​ក្នុង​កិច្ចការអន្តរជាតិ ​ព្រមទាំងរួមគ្នា​ឆ្លើយតប​បញ្ហាប្រឈមសកលនានា៕

ប្រភព ៖ (CCFR) 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print