រថយន្តដឹកដែក អ្នកបើកបរជឿជាក់លើgoogle maps បើកបុកបង្គោលភ្លើងបាក់១ដើម ដាច់ចរន្តអគ្គិសនីមួយចំហៀងភូមិ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកដែក១គ្រឿង អ្នកបើកបរអះអាងនិងជឿជាក់លើgoogle mape ក្នុងស្ថានភាពផ្លូវតូចចង្អៀត បត់ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឱ្យបាក់ដាច់១ដើម ធ្លាក់ខ្សែកាប ខ្សែភ្លើងរាយប៉ាយតាមផ្លូវ ដាច់ចរន្តអគ្គិសនីមួយចំហៀងភូមិ កាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ក្រោយវត្តជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0855 បើកបរដោយយុវជនម្នាក់ រួមដំណើរជាមួយកម្មករម្នាក់ ។

តាមសម្តីអ្នកបើកបររថយន្តបានឱ្យដឹងថា ដែកប្រភេទ H ប្រវែង១២ម៉ែត្រ ត្រូវដឹកយកទៅដាក់នៅឃ្លាំងមួយកន្លែងនៅផ្លូវក្រវ៉ាត់ក្រុងទី៣ តែខ្លួនមិនស្គាល់ភូមិសាស្ត្រ ដោយសំអាងទៅលើ Google Maps ក៏បើកតាមផ្លូវបេតុង ជាប់របងបន្ទាយង៧០ ពីកើតទៅលិច ដល់កែងបត់ខាងក្រោយ ដោយដែកវែង ជ្រុលទៅបុកបង្គោលភ្លើងតែម្តង ។ ករណីបាក់បង្គោលភ្លើងខាងលើ ធ្វើឱ្យដាច់ចរន្តអគ្គិសនី នៅតំបន់ខាងលើ ។

...

ក្រោយកើតហេតុប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច និងអគ្គិសនីកម្ពុជា ហើយត្រូវបានសមត្ថកិច្ចឃាត់រថយន្ត រងចាំខាងមន្ត្រីអគ្គិសនីចុះទៅពិនិត្យផលប៉ះពាល់ ដើម្បីដោះស្រាយជាក្រោយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print