លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំមន្រ្តីតំណាងមន្ទីរចំនួន៨អង្គភាពនិងរដ្ឋបាលក្រុង ស្រុក ចូលរួមសិក្ខាសាលាស្តីពីសេចក្តីណែនាំស្តីពីការអនុវត្តវិធីសាស្រ្តដោះស្រាយផ្អែកលើធម្មជាតិ(NbS)

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំមន្រ្តីតំណាងរួមមាន ៖

-មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ 

-មន្ទីរទេសចរណ៍ 

-មន្ទីរបរិស្ថាន 

-មន្ទីរសាធារណការនិងដឹកជញ្ជូន 

-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

-មន្ទីរធនធានទឹកនិងឧតុនិយម 

-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 

-មន្ទីរអភិវឌ្ឍន៍ជនបទនិងរដ្ឋបាលក្រុង ស្រុក ចូលរួមសិក្ខាសាលាស្តីពីសេចក្តីណែនាំស្តីពីការអនុវត្តវិធីសាស្រ្តដោះស្រាយផ្អែកលើធម្មជាតិ(NbS) ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយក្រសួងដែនដី នគរូបនីយនិងសំណង់ និងគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា តាមប្រព័ន្ធនិមិត្ត(Zoom) នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែង។

លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង តែងលើកទិសស្លោកថា ៖ ស្ទឹងត្រែងបេះដូងខ្ញុំ❤️❤️❤️💐💐💐

នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍខេត្តស្ទឹងត្រែង🤝🫶👏❤️❤️❤️💐💐💐៕  ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print