ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលឡេីងទួលកាត់ទទឹងផ្លូវនៅមុខវិទ្យាល័យ ហ៊ុន សែនជម្ពូវ័នបណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង២៧នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សាវ៉ាត មរកតសិលា ភេទប្រុស អាយុ១៥ឆ្នាំ រងរបួសត្រង់ក្បាល មានអាសយដ្ឋាននៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ ភ្នំពេញ1GJ-5489 តាមបណ្តោយផ្លូវជាតិលេខ៤ (ផ្លូវក្នុង)ក្នុងទិសដៅពីកេីតទៅលិចដោយល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុក៏ជិះឡេីងទួលកាត់ទទឹងផ្លូវដែលដាក់ហាមមិនឲ្យយានយន្តបេីកបរលឿនព្រោះនៅមុខសាលារៀន បណ្តាលឲ្យម៉ូតូហោះដួលរងរបួសអ្នកបើកបរធ្ងន់ធ្ងរ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕
ដោយ៖សុខាសែនជ័យ










