រាល់សម្ពន្ធមិត្តឬទំនាក់ទំនងអន្តរជាតិណាមួយ បានកើតឡើងដោយពឹងផ្អែកទៅលើ ផលប្រយោជន៍រៀងៗខ្លួន ហើយក៏ត្រូវបែកបាក់វិញដោយសារតែផលប្រយោជន៍ដូចគ្នា។ ដើម្បីបញ្ចៀសការខាតបង់របស់ខ្លួន ប្រទេសនោះអាចនឹងត្រូវប្រើប្រាស់សម្ពន្ធមិត្ត ដើម្បីកេងយកចំណេញ។
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនករណីថ្ងៃទី២៥ ខែមិថុនា ដែលជាដំណើរទស្សកិច្ចលើកទី១៥ហើយរបស់លោកទៅកាន់ប្រទសជិតខាងចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីរុស្ស៊ី។ អាចនិយាយបានថា រុស្ស៊ីនិងចិនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជុំវិញពិភពលោក ពិសេសក្នុងពេលដែលរុស្ស៊ីកំពុងតែធ្លាក់ចូលក្នុងភាពឯកោក្រោយពេលលោកខាងលិចបានដាក់ទណ្ឌកម្មប្រទេសនេះពាក់ព័ន្ធនឹងវិបត្តិក្នុងប្រទេសអ៊ុយក្រែន ។ ចំណែកចិនបានកាត់ផ្តាច់ខ្លួនចេញពីផ្នែកមួយនៃពិភពលោកដើម្បីពង្រីកនិងពង្រឹងអំណាចនៅសមុទ្រចិនភាគខាងត្បូង។
ចិនបានប្រឆាំងយ៉ាងដាច់អហង្ការទៅលើការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ លើករណីបណ្តឹងហ្វីលីពីន។ មិនត្រឹមតែប៉ុណ្ណោះចិនបានពង្រឹងកម្លាំងយោធានៅតំបន់សមុទ្រចិនភាគខាងត្បូងធ្វើឲ្យប្រទេសដែលមានវិវាទនៅក្នុងតំបន់បង្កើនការប្រុងប្រយ័ត្ន និងចំណាយប្រាក់ជាច្រើនដើម្បីការពារជាតិ។
មេដឹកនាំរុស្ស៊ីនិងចិនបានប្រកាសថា ទំនាក់ទំនងប្រទេសទាំងពីរស្ថិតនៅក្នុងដំណាក់កាល ល្អបំផុតមិនធ្លាប់មាន ពីមុនមក។ មិនត្រឹមតែប៉ុណ្ណោះប្រទេសទាំងពីរមានទំនុកចិត្តគ្នាយ៉ាងខ្លាំង ដោយរួមដំណើរលើផ្លូវតែមួយដើម្បីសម្រេចក្តីសុបិន។
រុស្ស៊ីបានផ្សព្វផ្សានូវកំណត់ហេតុចំនួន៣០ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចរបស់លោកពូទីន។ ប៉ុន្តែចំណុចដែលគេចាប់អារម្មណ៍បំផុតនោះគឺកំណត់ហេតុទាំងនោះស្ថិតនៅក្នុងរង្វង់មានកំណត់ ដោយប្រទេសទាំងពីរមិនមានកិច្ចព្រៀមព្រៀងណាមួយដែលអាចអនុវត្តក្នុងពេលឆាប់ៗនោះឡើយ។
ទំនាក់ទំនងចិន-រុស្ស៊ីចាប់ផ្តើមពីសង្គ្រាមការដណ្តើមទឹកដីនិងផលប្រយោជន៍ទំនាក់ទំនងពោរពេញទៅដោយមនោសញ្ចេតនា របស់ប្រទេសទាំងពីរបានចាប់ផ្តើមឡើងពីសង្រ្គាមរវាងរុស្ស៊ីនឹងជប៉ុនលើកទីមួយនៅឆ្នាំ១៨៩៤-១៨៩៥ ដោយលទ្ធផលគឺរុស្ស៊ីបានគ្រប់គ្រងផ្ទៃដីនៅតំបន់ ភាគខាងកើតឆៀងខាងជើងប្រទេសចិនធ្វើជាទីតាំង ហើយបានកសាងផ្លូវដែកនៅភាគខាងកើតប្រទេសចិន។
ក្រោយសង្គ្រាមរុស្ស៊ី-ជប៉ុនលើកទីពីរបានកើតឡើងនៅឆ្នាំ១៩០៤-១៩០៥ ពេលនោះរុស្ស៊ីបានទទួលបរាជ័យ ធ្វើឲ្យរុស្ស៊ីបានបោះបង់តំបន់ដែលខ្លួនធ្លាប់គ្រប់គ្រង ហើយផ្លូវដែកនោះបានធ្លាក់ចូលក្នុងដៃជប៉ុនជាអ្នកគ្រប់គ្រងវិញ។
ឆ្នាំ១៩១៥ សទ្ធិសញ្ញារុស្ស៊ី-ចិន-ម៉ុងហ្គោលីបានចុះហត្ថលេខា ដោយផ្តល់សិទ្ធិគ្រប់គ្រងទៅឲ្យចិននៅម៉ុងហ្គោលីខាងក្រៅដែលមានពលរដ្ឋប្រមាណ៣សែននាក់រស់នៅ។ ទាំងរុស្ស៊ីនិងចិនសុទ្ធសឹងតែបានសម្រេចចិត្តមិនបញ្ជូនកម្លាំងទាហានទៅកាន់ទីនោះឡើយ ហើយពលរដ្ឋចិនក៏ត្រូវបានហាមប្រាមមិនឲ្យចូលទៅរស់នៅក្នុងទីនោះដែរ។ គេអាចនិយាយបានថា តំបន់នោះគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ប្រទេសទាំងពីរ។
ប្រសិនបើការធ្វើបដិវត្ដន៍សៀងហៃឆ្នាំ១៩១១ ផ្តួលរំលំរាជវង្សឆេងមិនទាន់ធ្វើឲ្យប្រទេសចិន ក្លាយជាប្រទេសមហាអំណាចនោះឡើយ។ ចំណែកបដិវត្តន៍ខែតុលា បានផ្ទុះឡើងនៅឆ្នាំ១៩១៧ធ្វើឲ្យប្រទេសរុស្ស៊ីបានងាកខ្លួនយ៉ាងឆាប់រហ័ស។
ប្រទេសចិនបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដោយនៅក្នុងប្រទេសចិនមានរដ្ឋាភិបាលពីរ ទីមួយគឺរដ្ឋាភិបាលនៅទីក្រុងប៉េកាំងដឹកនាំដោយលោក Yuan shikai ទទួលបានការគាំទ្រពីប្រទេសមហាអំណាច និងមួយទៀតគឺរដ្ឋាភិបាលដឹកនាំដោយលោក ស៊ុន យ៉ាតសេង នៅតំបន់ភាគខាងត្បូងប្រទេសចិន។
ទាំងនោះនៅមិនទាន់គិតដល់តំបន់ ម៉ាន់ជូ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Chang Tso Lin ដែលជាមេដឹកនាំផ្តាច់ការផងទេ។ នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានរំលាយ ទើបលោកChang Tso Lin មកកាន់ទីក្រុងប៉េកាំងនៅពេលនោះទើបធ្វើឲ្យ ការបញ្ចេញអំណាចត្រីកោណត្រូវបាត់បន្តិចម្តងៗ។
ចំណែកប្រទេសរុស្ស៊ីវិញក្រោយការធ្វើបដិវត្តន៍ខែតុលា ឆ្នាំ១៩២២ សហភាព សូវៀតត្រូវបានបង្កើតឡើង ពេលនោះមហាអំណាចថ្មីបានលេចចេញជារូបរាង។
នៅតំបន់ ម៉ានជូ នាខែកញ្ញា ឆ្នាំ១៩២០ រដ្ឋាភិបាលទីក្រុងប៉េកាំង ថ្មីបានប្រកាសបញ្ចប់សន្ធិសញ្ញាគ្មានតម្លាភាព ដែលបានចុះហត្ថលេខាជាមួយរុស្ស៊ី ដោយមិនទទួលស្គាល់តួនាទីរបស់ស្ថានទូតរុស្ស៊ីនៅតំបន់ Kudachev ការផ្តល់អាទិភាពទៅលើពលរដ្ឋរុស្ស៊ីក៏ត្រូវលុបចោល ដោយសិទ្ធិទាំងឡាយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉កាំងវិញមិនមែនរុស្ស៊ីឡើយ។
នៅពេលនោះផ្លូវដែកនៅភាគខាងកើតប្រទេសចិន មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីទៀតទេគឺស្ថិតនៅក្រោមការគ្រប់គ្រងរួមពលរដ្ឋចិន៥ រុស្ស៊ី៥ លើប្រព័ន្ធហិរញ្ញវត្ថុ ដោយមានក្រុមការពារជាជនជាតិចិន។ដូច្នេះផលប្រយោជន៍របស់សហភាពសូវៀតនៅលើផ្លូវដែកគឺមិនមានទៀតឡើយ។
នៅតំបន់ Outer Mongolia (ម៉ុងហ្គោលី) ចិនបានចូលទៅកាន់ទីនោះទូទាត់ដណ្តើមផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់នោះ។នៅពេលនោះតំបន់នោះស្ថិតនៅក្រោមការគ្រប់គ្រងដោយកម្លាំងរបស់លោក Ungern Stenberg ទើបស្ថានភាពនៅទីនោះអសន្តិសុខ។ មិនយូរប៉ុន្មានកងទ័ពក្រហមសូវៀត បានចូលទៅកាន់មុងហ្គោលីគ្រប់គ្រងនៅខែកក្កដាឆ្នាំ១៩២១ ពេលនោះលោក Ungern Stenbergត្រូវបានចាប់ខ្លួននិងប្រហារជីវិត។
នៅខែវិច្ឆិកាឆ្នាំ១៩២១ សន្ធិសញ្ញាសូវៀត ម៉ុងហ្គោលី ត្រូវបានចុះហត្ថលេខា ដែលជាការចាប់ផ្តើមកើតចេញនៅប្រទេសម៉ុងហ្គោលីឯករាជ្យ ។ ប៉ុន្តែនៅមានតំបន់Urianghai ក្លាយទៅជាប្រទេសសាធារណរដ្ឋTannu –Tuva ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត។
រដ្ឋាភិបាលចិនក្រោយមកបានចាត់ទុកព្រឹត្តិការណ៍ម៉ុងហ្គោលីឯករាជ្យ គឺជាការឈឺចាប់របស់ចិន ដោយចិនមិនអាចគ្រប់គ្រងទីនោះបាន៕
ប្រែសម្រួល៖ ម៉ែវ សាធី