កីឡាករ Joey Barton ខ្សែបម្រើរបស់ ក្លិបបាល់ទាត់ Rangers ត្រូវបានចោទប្រកាន់ពីបទភ្នាល់បាល់ខុសច្បាប់ ។
សហព័ន្ធបាល់ទាត់នៃប្រទេសស្កុតឡេន (SFA)បានចោទប្រកាន់កីឡាករវ័យ៣៤ឆ្នាំនេះពីបទភ្នាល់បាល់ចំនួន៤៤ប្រកួតចាប់តាំងពីថ្ងៃទី១ ខែកក្កដាដល់ថ្ងៃទី១៥ ខែ កញ្ញាឆ្នាំនេះ។ Joey Barton មានពេលរហូត ដល់ថ្ងៃទី១២ខែតុលាដើម្បីតបនឹងការចោទប្រកាន់នេះ ។
បើយោងតាមច្បាប់របស់ SFA កីឡាករបាល់ទាត់ទាំងអស់ដែលលេងនៅក្នុង ប្រទេសស្កុតឡេនមិនអាចភ្នាល់បាល់បានឡើយហើយច្បាប់នេះក៏ត្រូវយកមកអនុវត្តនៅក្នុងប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ ២០១៤ផងដែរ ។
ក្នុងចំណោមការប្រកួតទាំង៤៤លើក ដែលកីឡាករ Joey Barton បានភ្នាល់មានតែ១ប្រកួតប៉ុណ្ណោះដែលទាក់ទងទៅនឹងក្លិបនៅក្នុងប្រទេសស្កុតឡេន។ កីឡាករ Joey Barton បានភ្នាល់យកក្រុម Barcelona ពេលក្រុមអេស្ប៉ាញនេះឈ្នះក្លិប Celtic ដោយលទ្ធផល 7-0 នៅក្នុងក្របខ័ណ្ឌ Champions League ។
កន្លងមកសហព័ន្ធបាល់ទាត់ស្កុតឡេនបានពិន័យទៅលើមនុស្សចំនួន៣៣រូបហើយពាក់ព័ន្ធនឹងការភ្នាល់បាល់ដោយពួកគេមានកីឡាករបាល់ទាត់គ្រូបង្វឹកបុគ្គលិកក្នុងក្លិបបាល់ទាត់និងអាជ្ញាកណ្តាលផងដែរ ៕
ដោយ៖ ដេវីត