លោកអូបាម៉ាទទួលបានការផ្តល់ទំនុកចិត្តខ្ពស់បំផុត​​​

ចែករំលែក៖

ប្រធានាធិបតីអូបាម៉ាទទួលបានការផ្តល់ទំនុកចិត្តខ្ពស់ បំផុតចាប់តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០០៩មក។

តាមការស្ទងមតិរបស់បណ្តាញព័ត៌មាន CNN និង ORC បានប្រកាសឲ្យដឹងថា ចំនួនពលរដ្ឋគាំទ្រស្រលាញ់ចូលចិត្តអូបាម៉ា មានរហូតដល់៥៥ភាគរយ គឺជាការបង្ហាញពីការពេញចិត្តទៅលើគោលនយោបាយដឹកនាំរបស់លោក នៅក្នុងរយៈពេលពីរអាណត្តិកន្លងមក។ កាលពីឆ្នាំ២០១៥ ចំនួនពលរដ្ឋគាំទ្រលោកមានតិចជាង១០ភាគរយ។

ក្រុមអ្នកគាំទ្រប្រធានាធិបតីអូបាម៉ា មានគ្រប់ស្រទាបវណ្ណៈ ទាំងយុវជននិងមនុស្សចាស់។ ចំពោះគណបក្សប្រជាធិបតេយ្យវិញ ចំនួនគាំទ្រលោកអូបាម៉ា កើនឡើង១២ភាគរយ គឺ៨៩ភាគរយ  ។

ជាមួយនិងការគំាទ្រកើតឡើងខ្ពស់គឺជាមោទនភាពបំផុតសម្រាប់ប្រធានាធិបតីអូបាម៉ាមុនពេលលោកបញ្ចប់អាណត្តិជាប្រធានាធិបតី នៅខែមករាឆ្នាំ២០១៧ខាងមុខ។

លើសពីនេះទៅទៀតការគាំទ្រលោកកាន់តែច្រើន និងជួយដល់គណបក្សប្រជាធិបតេយ្យរបស់លោកមានសង្ឃឹមក្នុងការយកឈ្នះនៅពេលបោះឆ្នោតខាងមុខដែលមានលោកស្រីហ៊ីលឡារីគ្លីនតុនជាបេក្ខភាព។

ក្តីសង្ឃឹមបន្តដឹកនាំអាមេរិករបស់គណបក្សប្រជាធិបតេយ្យ កំពុងតែក្លាយជាការពិត នៅពេលដែលបក្ខភាពមកពីគណបក្សសាធារណរដ្ឋធ្វើឲ្យបាត់បងការគាំទ្រជាបន្តបន្ទាប់៕

bama

...

ប្រែសម្រល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print