ខេត្តកំពង់ឆ្នាំង÷ថ្ងៃអង្គារ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងរបស់កងពលតូចលេខ ៧០ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មួង ណូរ៉ា នាយសេនាធិការរងកងពល បានសហការនិងកម្លាំងតំបន់ប្រត្តិបត្តការសឹករងកំពង់ឆ្នាំង បានចុះធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទស្រាប់តែប្រទះឃើញគ្រឿងញៀនទៀតផង។
ក្រុមមន្ត្រីចុះធ្វើប្រតិបត្តិការបានឲ្យដឹងថា សកម្មភាពក្រុមការងារចុះបង្រ្កាប បានចុះល្បាតទីតាំងភូមិសាស្រ្ត និងកាត់ខ្សែរចងសំរះដែលប្រជានេសាទលួចចង ចាប់ពី កោះឬស្សី ឃុំកំពង់លែង រហូតដល់ ឃឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
+ជាលទ្ធផល
-ចំណុចចំនួន ០៤ ចំណុច
-ខ្សែរចងសំរះសរុបប្រវែង ២២០ម៉ែត្រ
កាលពីយប់ ថ្ងៃទី២៣ កម្លាំងចុះល្បាតត្រួតពិនិត្យទីតាំងភូមិសាស្ត្រនិងបទល្មើសនេសាទផេ្សងៗចាប់ពី ភូមិកណ្តាល រហូតដល់ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ នៅចំណុច ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កម្លាំងល្បាតបានប្រទះឃើញទូកគួរឲ្យសង្ស័យក៏បានចុះទៅត្រួតពិនិត្យក៏បានប្រទះឃើញ គ្រឿងញៀន និងជនសង្ស័យ ។
*វត្ថុតាងសម្ភារៈដកហូតបានរួមមានដូចខាងក្រោម ៖
+ទូកបាឡាចំនួន ០១គ្រឿង ប្រវែង ៦.៧ ម៉ែត្រ (រក្សាទុកនៅសឹករងកំពង់ឆ្នាំង)
+ម៉ាស៊ីនចំនួន ០១គ្រឿង កម្លាំង ៧សេស (រក្សាទុកនៅទីបញ្ជាការស្រាលកងពល)
ចំណែកឯជនសង្ស័យ បានប្រគល់បន្តទៅអោយកម្លាំងកងរាជអាវុធហត្ថ ធ្វើការទៅតាមនិតិវិធីច្បាប់៕










