ក្រសួងធនធានទឹក៖ ទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំកើនឡើង១៣,៣០ម៉ែត្រ ជាកំពស់ត្រូវប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៦នេះ ទឹកស្ទឹងសែននៅក្នុងខេត្តព្រះវិហារ បានស្រកចុះបន្តិច ខណៈទឹកស្ទឹងសែនក្នុង ខេត្តកំពង់ធំ កើនឡើងវិញ ៖

-ស្ទឹងសែន ខេត្តព្រះវិហារ ៖ ៩,៥៦ ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក ០,០២ ម៉ែត្រ (កំពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ) ។

-ស្ទឹងសែន ខេត្តកំពង់ធំ ៖ ១៣,៣០ ម៉ែត្រ ធៀបថ្ងៃម្សិលមិញ កើន ០,០៦ ម៉ែត្រ (កំពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ) ។

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន បន្តការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន៕

str-2 str-3 str-1

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print