កម្លាំងនគរបាលខេត្តបាត់ដំបង បង្ក្រាបបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ឆក់យកទូរស័ព្ទដៃពីជនរងគ្រោះកំពុងដេកលក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលទៅលើនីតិវិធីពី មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញរួមទាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប ចុះស្រាវជ្រាវបង្ក្រាបករណី ឆក់យកទូរសព្ទដៃពីជនរងគ្រោះកំពុងដេកលក់ និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យ ឈ្មោះ ឈឿន ពៅ ហៅ ជុក ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ០៣:៤១ នាទីទៀបភ្លឺ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទដៃ ) ០១ លើក បានកើតឡើងនៅចំណុចតូបលក់ណែម ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះ ឈ្មោះ អ៊ុត សុខហឿន ភេទស្រី អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សម្ភារៈបាត់បង់ ទូរសព្ទដៃម៉ាក iPhone 12 ពណ៌ទឹកសណ្ដែក ចំនួន ០១ គ្រឿង។

វត្ថុតាងដកហូតបានរួមមាន ៖

ទូរសព្ទដៃម៉ាក iPhone 12 ពណ៌ទឹកសណ្ដែក ចំនួន ០១ គ្រឿង (ជារបស់ជនរងគ្រោះ)។

ម៉ូតូម៉ាក Honda Scoopy ពណ៌ខៀវ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AO-9681 ចំនួន ០១ គ្រឿង ( ជាមធ្យោបាយជិះធ្វើសកម្មភាព ) ។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print