កម្លាំងនគរបាលស្រុកអង្គស្នួល អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល÷ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១០ នាទី កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន នៅចំណុចភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

 

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចាប់ខ្លួនឈ្មោះ ផុន ពិសិត ហៅ អិត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១១៤៨ ចខ/គ១ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ពាក់ព័ន្ធនឹងបទចោទប្រកាន់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

 

ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលបង្ហាញថា វិជ្ជមាន (+)។

 

បច្ចុប្បន្ន ជនត្រូវចាប់ខ្លួនខាងលើ ត្រូវបានកម្លាំងជំនាញនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង និងបន្តអនុវត្តតាមនីតិវិធីច្បាប់។

 

អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បន្តពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print