ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកMGមួយគ្រឿង បទឆ្លងផ្លូវក្នុងល្បឿនលឿនបុករថយន្តដឹកទំនិញធន់ធំមួយគ្រឿងបណ្ដាលរងការខូចខាតសង្ស័យស្រវឹងស្រា
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងម៉ោង៣និង ៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី ២៩ខែវិច្ឆិកាឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវ១៩៨៦ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើមានរថយន្តស៊េរីទំនើប១គ្រឿងម៉ាកMG ពាក់ស្លាកលេខភ្នំពេញ2BM 3646 បើកបរដោយនារីស្រស់ស្អាតម្នាក់តាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានបទឆ្លងផ្លូវក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ឆ្លងមកផ្លូវម្ខាងទៀតជ្រុលបុកជាមួយរថយន្តដឹកទំនិញធន់ធំមួយគ្រឿងទៀតបណ្ដាលរងការខូចខាតតែម្តងសំណាងល្អអ្នកបើកបរមិនរងរបួស។
ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាបន្ទាប់មកភាគីខាងរថយន្តMG ព្រមចេញសំណង ២៥០ ដុល្លារទៅឲ្យភាគីខាងរថយន្តដឹកទំនិញធំដើម្បីបញ្ចប់រឿង រួចនារីស្រស់បើករថយន្តMG នោះបានឡើងជិះម៉ូតូកង់បីចេញកន្លែងកើតបាត់ បានបន្សល់ទុករថយន្តនៅកណ្ដាលផ្លូវ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដូចករណីនេះបើពិសារគ្រឿងស្រវឹងសូមកុំបើកបរ៕
ដោយ៖ សីហា សែនសុខ









