សហរដ្ឋអាមេរិកបន្តគាំទ្រកម្ពុជា ក្នុងការបោសសម្អាតមីន ដោយបានបង្កើនថវិកាដល់ ១៣លានដុល្លារអាមេរិក សម្រាប់ការបោសសម្អាតមីន នៅឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ ៖ សហរដ្ឋអាមេរិកបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមីនកម្ពុជា (CMAA) និងដៃគូអន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្ដីពីសកម្មភាពមីន ដើម្បីពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកគោលដៅកម្ពុជាដែលគ្មានគ្រាប់មីន។

 

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ មក សហរដ្ឋអាមេរិកបានផ្ដល់ថវិកាសរុបប្រមាណ ២៥០លានដុល្លារអាមេរិក ក្នុងការគាំទ្រដល់ប្រតិបត្តិការបោសសម្អាតមីននៅទូទាំងប្រទេស។

 

ជាការកត់សម្គាល់ នៅក្នុងឆ្នាំ២០២៣នេះ សហរដ្ឋអាមេរិកបានបង្កើនជំនួយផ្នែកបោសសម្អាតមីនរបស់ខ្លួនដល់ចំនួន ១៣លានដុល្លារអាមេរិក ដែលធ្វើឱ្យខ្លួនក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងការផ្ដល់ថវិកាសម្រាប់ការបោសសម្អាតដីរងផលប៉ះពាល់ដោយជម្លោះព្រំដែនក្នុងឆ្នាំ២០២៥ នៅខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ។ កាយវិការនេះបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

 

តាមរយៈជំនួយនេះ ក្នុងឆ្នាំសារពើពន្ធ២០២៣ កន្លងទៅ សម្រេចបាននូវលទ្ធផលជាក់ស្ដែងគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតផ្ទៃដីជាង ៤៥លានម៉ែត្រការ៉េ និងបានកម្ទេចសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៣.៨៣៥គ្រាប់។ សមិទ្ធផលទាំងនេះបានជួយឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារអាចវិលត្រឡប់ទៅរស់នៅតំបន់ព្រំដែនវិញដោយសុវត្ថិភាព ព្រមទាំងផ្ដល់លទ្ធភាពក្នុងការប្រើប្រាស់ដីធ្លីសម្រាប់កសិកម្ម ទេសចរណ៍ និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

 

ជំនួយរបស់សហរដ្ឋអាមេរិកសបញ្ជាក់ថា រាល់ផ្ទៃដីមួយហិកតាដែលត្រូវបានបោសសម្អាត គឺជាការរួមចំណែកបន្ថែមទៀតដល់ការរស់នៅរបស់គ្រួសារមួយដោយគ្មានការភ័យខ្លាច និងជួយឱ្យសហគមន៍មួយទៀតកសាងអនាគតប្រកបដោយសុវត្ថិភាព៕

...

ប្រភព ៖ ហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print