ជិះម៉ូតូបុកគូថកុងតឺន័រទាំងកម្រោល បណ្តាលឲ្យស្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ដោយសារតែគាត់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ហើយរថយន្តបានបន្តដំណើរបាត់ស្រមោល ។

ហេតុគ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០យប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ យ៉ាង សុង អាយុ២៣ ឆ្នាំ ស្នាក់កាណាឌីយ៉ា ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ មានមុខរបរសន្តិសុខ ស្រុកភូមិថ្មី ឃុំត្រោក ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរី០១៤ ពាក់ស្លាកលេខភ្នំពេញ 1CG-6849 ជិះតែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទីកើត ក្នុងល្បឿនមួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំពណ៍មិនចាំស្លាកលេខ នៅពីមុខម៉ូតូរងគ្រោះទិសដៅស្របគ្នា ដោយសារនៅជិតកន្លែងកើតហេតុ មានទឹកលិចផ្លូវ ធ្វើអោយរថយន្តបានបន្ថយល្បឿនជាហេតុ ធ្វើអោយម៉ូតូវ៉ាក់អ៊ើ ចាប់ហ្វ្រាំមិនទាន់ជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្តាលឲ្យផ្លោកបោកក្បាល នឹងទូរកុងតឺន័រ បែកក្បាលធ្លាយខួរស្លាប់ភ្លាមនៅជាប់នឹងម៉ូតូរងគ្រោះតែម្នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់ចំណុចកើតហេតុ និងបានទាក់ទងទៅក្រុមគ្រួសារមកមើល និងធ្វើឯកសារប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

image1 image2

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print