តុលាការនឹងប្រកាសសាលក្រមសំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែតុលា នេះ នឹងប្រកាសសាលក្រមសំណុំរឿងលោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។

លោក អ៊ុំ សំអាន ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ) និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។

គួររំលឹកថា សំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាន់តែក្តៅគគុក បន្ទាប់ពីក្រុមមេធាវីនិងជនជាប់ចោទ បានដើរចេញពីបន្ទប់សវនាការ ។

ក្រុមមេធាវីនិងលោក អ៊ុំ សំអាន បានដើរចេញពីបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីដាក់សំណើឲ្យតុលាការបញ្ឈប់សវនាការ តែតុលាការមិនយល់ព្រម ។

ទោះបីយ៉ាងណា លោក ហេង សុខណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ យល់ឃើញថា សវនាការនៅព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ មិនខុសនីតិវិធីឡើយ ហើយតុលាការបន្តនីតិវិធី ទោះអវត្តមានក្រុមមេធាវី និង លោក អ៊ុំ សំអាន ក៏ដោយ ។

ទីបំផុត តុលាការសម្រេចលើកពេលប្រកាសសាលក្រមទៅរសៀលថ្ងៃទី១០ ខែតុលា ខាងមុខនេះវិញ ៕

812f60c1-0e62-4a6c-afdd-eee88c4edf52

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print