ខេត្តស្ទឹងត្រែង៖ កម្លាំងចម្រុះខេត្តស្ទឹងត្រែងឃាត់និងចាប់បង្ក្រាបរថយន្តដឹកឈើប្រណិតមួយគ្រឿង កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចទល់មុខផ្ទះមេប៉ុស្តិ៍សង្កាត់សាមគ្គី ជិតគល់ស្ពានសេកុង ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ចំពោះការឃាត់រថយន្តដឹកឈើខាងលើនេះសមត្ថកិច្ចមិនបានឃាត់ខ្លួនមនុស្សទេគឺដោយសារតែពេលដែលកម្លាំងចម្រុះឃាត់នោះតៃកុងរថយន្តបានបើកទ្វាររត់គេចខ្លួនចូលព្រៃបាត់។
រថយន្តដែលកម្លាំងចម្រុះបង្ក្រាបបាននោះគឺជាប្រភេទរថយន្តតូយូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ 2V-0171 ហើយឈើដែលនៅក្នុងរថយន្តនោះជាប្រភេទឈើធ្នង់ពេញគូថរថយន្តខាងក្រោយ។
ក្រោយការឃាត់និងបង្ក្រាបរួចមកសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបានរឹបអូសយកទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕
...
ដោយ៖ វុទ្ធឦសាន