ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃបានរៀបចំពិធីផ្សព្វផ្សាយ សារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារនៃសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជូនដល់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត និងមន្រ្តីជំនាញមានសមត្ថកិច្ចទាំងអស់ឲ្យបានយល់ជ្រួតជ្រាបទាំងអស់គ្នា សំដៅលើកកម្ពស់ការចូលរួម និងកិច្ចសហការគ្នាឲ្យបានជិតស្និទ្ធស៊ីសង្វាក់គ្នា ប្រទាក់ក្រឡាគ្នា និងមានប្រសិទ្ធភាពខ្ពស់ នៅក្នុងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងការចាត់វិធានការនានាដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕