ស្រវឹងដល់ក! នារីស្អាត់ម្នាក់បើករថយន្តជ្រុលចង្កូតឡើងលើឃឿនបុកបង្កាន់ដៃស្ពាន សន្លប់ឈឹង

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រ ទាំងខ្លួនស្រវឹងស្រាឡើងជោកជាំ ហើយរេចង្កូតទៅបុកឃឿននិងបង្កាន់ដៃដែកនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យបែកកង់មុខទៅមុខលេងរួច ហើយម្ចាស់រថយន្តដេកសន្លប់ក្នុងរថយន្ត។

ករណីនេះកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ទីតាំងនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេសង្កែតឃើញរថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2W-9604 បើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ ហើយស្រវឹងស្រាឡើងជោកជាំ បានបើកឡើងមកលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅពីត្បួងទៅជើង ខណៈមកដល់ពាក់កណ្ដាលស្ពានក៏បួងចង្កូតបត់ឆ្វេងបម្រុងទៅតាមវត្តស្ទឹងមានជ័យ តែដោយសារស្ត្រីរូបនោះស្រវឹងស្រាខ្លាំងពេក ក៏ជ្រុលចង្កូតបុកឡើងឃឿននិងបុកបង្កាន់ដែក បណ្ដាលឲ្យបែកកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួច ហើយនារីម្ចាស់រថយន្តនោះបានដេកសន្លប់ក្នុងរថយន្តដោយមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងអ្នកដទៃឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងបានទំនាក់ទំនងទៅសាច់ញាតិឲ្យមកជួយមើលនិងទទួលខុសត្រូវ រួចសមត្ថកិច្ចបានសហការជាមួយជំនាញឲ្យមកធ្វើការវាស់វែងយកទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់៕

img_9838 img_9839 img_9844 img_9854 img_9847

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print