រថយន្តដឹកថ្មម៉ាបក្រុបហ៊ុន​ ហួរ​ សីុង​ លើសចំណុះបណ្ដាលឲ្យផុងការ៉ូឡាចញ្ចើមផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ហួរ សីុង មួយគ្រឿង បានដឹកម៉ាបលើសចំណុះធ្វើឲ្យផុងការ៉ូឡារៀបចញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត។

ករណីដឹកលើសចំណុះនេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុន ហួរ សីុង គ្រឿងថ្ម ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកម្មករលើកថ្មម៉ាបខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានបើករថយន្តកុងតឺន័រ ពណ៌ស លាយក្រហម ដែលពាក់ស្លាកលេខភ្នំពេញ4A-2313  ដែលក្នុងរថយន្តមានផ្ទុកថ្មម៉ាបជាច្រើនតោនហើយបម្រុងដឹងយកទៅទំលាក់នៅផែព្រះសីហនុ តែពេលដែលបើកចេញមិនទាន់បានប៉ុន្មានម៉ែត្រផង ក៏ស្រាបតែផុងការ៉ូឡាលើចញ្ចើមផ្លូវមុខឃ្លាំ បណ្ដាលឲ្យលិចកង់ក្រោយ និងរងការខូចខាតការ៉ូឡាយ៉ាងច្រើនដោយមិនអាចបន្តទៅមុខរួច ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងដែរថា បន្ទាប់ពីរថយន្តកុងតឺន័របានផុងជាប់នៅនិងកន្លែងហើយនោះ ខាងមេការក្រុមហ៊ុនខាងលើបានឲ្យរថយន្តដឹងប្រេងធន់ធំមួយគ្រឿងមកជួយទាញ ដើម្បីរំដោះចេញពីកន្លែងកើតហេតុខាងលើ តែចុងក្រោយនៅតែមិនអាចរំដោះបាន ហើយខាងក្រុមហ៊ុនក៏បានឲ្យកម្មករលើកថ្មម៉ាបសាងពីរថយន្តកុងតឺន័រ ដាក់ទៅរថយន្តកុងតឺន័រមួយទៀត។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យមើលនៃការខូចខាត ហើយខាងក្រុមហ៊ុនខាងលើបានសម្រួលជាមួយនិងសមត្ថកិច្ចដោយធ្វើកិច្ចសន្យាក្នុងការជួសជុលនៃទំហំខូចខាតការ៉ូឡានោះឲ្យបានស្អាតល្អវិញ៕

img_9890 img_9903 img_9900 img_9895 img_9906

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print