ជិះម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងបុករងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូXR មួយគ្រឿងបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូហុងដារឌ្រីមសេ១២៥ ជិះទៅបុកពេញទំហឹង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

តាមសាក្សីពីកន្លែងកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 1DO-6612 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូ XR បានបន្ថយល្បឿនបត់ត្រឡប់ក្រោយដោយមិនបានបើកភ្លើងស៊ីញ៉ូ ស្របពេលនោះក៏មានបុរស២នាក់ជិះម៉ូតូហុងដារ សេ១២៥ ពណ៌ខ្មៅ ស៊េរី០១២ ពាក់ស្លាកលេខភ្នំពេញ1BL-6448 មកពីក្រោយស្របទិសគ្នា វ៉ាកអើ បណ្តាលឲ្យបុកជាមួយម៉ូតូ XR ប៉ើងអ្នកបើកម៉ូតូទាំង២គ្រឿងរងរបួសធ្ងន់ រីឯអ្នកជិះពីក្រោយជាមួយម៉ូតូហុងដារសេ១២៥រងរបួសស្រាល ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបាន ក្រុមសង្គ្រោះរបស់អង្គភាព ៧១១ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ចំណែកម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចជំនាញចរាចរខណ្ឌវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំការដោះស្រាយ ៕

image3 image2 image1

...

សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print