វាយប្រហារ​គ្រាប់បែក​អត្តឃាត​២​លើក​ស្លាប់​៣៥​នាក់​ និង​រង​របួស​រាប់រយ​នាក់​

ចែករំលែក៖

​ការ​វាយប្រហារ​អត្តឃាត​២​លើក​បាន​បណ្តាល​ឲ្យ​មនុស្ស​៣៥​នាក់​បាត់បង់​ជីវិត​ និង​រាប់រយ​នាក់​ផ្សេង​ទៀត​រង​របួស​ស្ថិត​នៅ​ក្នុង​ទីក្រុង​កា​ប៊ូល​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៥​ ។​ នេះ​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​កើតឡើង​នៅ​ក្នុង​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន​ ចាប់តាំងពី​ការ​ប្រកាស​មរណភាព​របស់​មេដឹកនាំ​ក្រុម​ឧទ្ទាម​តា​លី​បង់​ លោក​ Mullah​ Omar​ ។​

afghan-policeman-walks-at

​ហេតុការណ៍​វាយប្រហារ​ទី​មួយ​ រថយន្ត​កា​ម៉ាស់​មួយ​គ្រឿង​ផ្ទុក​ដោយ​គ្រឿងផ្ទុះ​បាន​បង្ក​ឲ្យ​ផ្ទុះ​នៅ​កណ្តាល​មជ្ឈមណ្ឌល​ទីក្រុង​កា​ប៊ូល​កាលពី​ពាក់កណ្តាល​យប់​ថ្ងៃ​ស្រុក​បណ្តាល​ឲ្យ​ស្លាប់​ជន​ស៊ី​វិល​១៥​នាក់​ និង​២៤០​នាក់​រង​របួស​ ។​ ក្រោយ​ហេតុការណ៍​នេះ​ប្រមាណ​២៤​ម៉ោង​ ស្រាប់តែ​មានការ​វាយប្រហារ​មួយ​លើក​ទៀត​កើតឡើង​ ដោយ​ជន​វាយប្រហារ​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ផ្លូវ​ចូល​ទៅ​កាន់​សាកលវិទ្យាល័យ​នគរបាល​ជាតិ​ក្នុង​ទីក្រុង​កា​ប៊ូល​បណ្តាល​ឲ្យ​ស្លាប់​២០​នាក់​ ។​

​ក្រុម​ឧទ្ទាម​លី​បង់​បាន​ប្រកាស​មិន​ទទួលខុសត្រូវ​ទៅ​លើ​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​អត្តឃាត​ធ្វើ​ឡើង​ស្ថិត​នៅ​ជិត​បន្ទាយ​យោធា​មួយ​កន្លែង​ក្នុង​ទីក្រុង​កា​ប៊ូល​ ដូចដែល​ពួក​គេ​ធ្លាប់​បាន​វាយប្រហារ​នា​ពេល​កន្លង​មក​ ហើយ​ដែល​លទ្ធផល​សម្លាប់​ជន​ស៊ី​វិល​ជា​ច្រើន​នាក់​នោះ​ ។​ ប៉ុន្តែ​ក្រុម​នេះ​បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​នៅ​ក្នុង​ហេតុការណ៍​ទី​ពីរ​ ដែល​បាន​ធ្វើ​ឲ្យ​រង​គ្រោះ​យ៉ាង​ខ្លាំង​ទៅ​លើ​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ ។​

​ស្ថានការណ៍​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​មួយ​ច្របូកច្របល់​ កើតក្តី​ព្រួយបារម្ភ​ជា​ពន់ពេក​ចំពោះ​ពលរដ្ឋ​ស្លូតត្រង់​ ខណៈ​ដែល​ដំណើរការ​ចរចា​សន្តិភាព​រវាង​កម្លាំង​ទាហាន​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ នឹង​ក្រុម​ឧទ្ទាម​លី​បង់​មានការ​រអាក់រអួល​ ទៅ​មុខ​មិន​រួច​ ហើយ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពេញលេញ​ពី​កងកម្លាំង​អង្គការ​ណា​តូ​ ។​

​ការ​វាយប្រហារ​គ្រាប់បែក​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង​កា​បូល​នោះ​ជា​ការ​វាយប្រហារ​ដំបូង​គេ​បំផុត​ បន្ទាប់​ពី​ ឈ្មោះ​ Mullah​ Akhtar​ Mansour​ បាន​ក្លាយជា​មេដឹកនាំ​ក្រុម​ឧទ្ទាម​លី​បង់​កាលពី​ស​ប្តា​ហ៍​មុន​ ហើយ​ដែល​គេ​មើលឃើញ​ថា​ ជា​ការ​ប្តូរផ្លាស់​អំណាច​ ភារកិច្ច​របស់​មេដឹកនាំ​ក្រុម​ឧទ្ទាម​ ក្រោយ​មានការ​ប្រកាស​ពី​កងទ័ព​រដ្ឋាភិបាល​ថា​ អតីត​មេដឹកនាំ​ក្រុម​ឧទ្ទាម​លី​បង់​ Mullah​ Omar​ ត្រូវ​បាន​សម្លាប់​រួច​មក​នោះ​ ។​ ក្រុម​អ្នកសង្កេតការ​និយាយ​ថា​ អំពើ​ហិង្សា​នឹង​ត្រូវ​បាន​គេ​បង្ក​ឡើង​កាន់តែ​ខ្លាំងក្លា​ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ ក៏​ដូច​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​សមាជិក​ក្រុម​ឧទ្ទាម​ទៅ​លើ​មេដឹកនាំ​ថ្មី​ Mullah​ Mansour​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ ក៏​ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ​ទៅ​លើ​ការ​បែកបាក់​គ្នា​នៅ​ក្នុង​ជួយ​មេដឹកនាំ​ក្រុម​ឧទ្ទាម​លី​បង់​ថែម​ទៀត​ផង​ ៕

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print