ខ្សែការពារអន្តរជាតិអេស្ប៉ាញ Gerard Pique បានប្រកាសលាឈប់ពីក្រុមជម្រើស ជាតិក្រោយកម្មវិធី World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីចប់ ។
មូលហេតុចម្បងដែលធ្វើឲ្យកីឡាករវ័យ២៩ឆ្នាំនេះសម្រេចចិត្តចូលនិវត្តន៍គឺដោយសារតែគាត់ហត់នឿយនឹងការរិះគន់ពី សំណាក់អ្នកគាំទ្រ។ Gerard Pique តែងតែបង្ហាញការគំាទ្រឲ្យមានឯករាជ្យចំពោះរដ្ឋCatalan។ ទង្វើនេះធ្វើឲ្យមានការរិះគន់ជាច្រើនពីសំណាក់សារព័ត៌មានកីឡា។
ក្នុងការប្រកួតរវាងក្រុមអាល់បានីនឹង អេស្ប៉ាញកីឡាករ Gerard Pique បានពាក់ អាវដែលកាត់ដៃចោលពុំមានរូបទង់ជាតិ របស់ប្រទេសអេស្ប៉ាញឡើយ។ ហេតុនេះហើយទើបធ្វើឲ្យមានការចម្រូងចម្រាសនិងប្រកាសលាឈប់ពីក្រុមជម្រើសជាតិតែម្តង។
តារាបាល់ទាត់ពីររូបនៅអង់គ្លេស Premier League គឺDiego Costa និង Nolito គឺជាអ្នក ជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះក្រុមជម្រើសជាតិអាល់បានីដោយ លទ្ធផល ២-០ ក្នុងការប្រកួតជម្រុះយកកៅអីទៅលេង World Cupនៅប្រទេសរុស្ស៊ីឆ្នាំ ២០១៨ ៕
ដោយ៖ ដេវីត