ការបង្ហាញបច្ចេកទេសក្បាច់គុនហាប់គីដូដើម្បីជំរុញឲ្យកីឡាករកីឡាការិនីមានសមត្ថភាពកាន់តែខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្រោមប្រធានបទ “ការបង្ហាញនូវបច្ចេក ទេសក្បាច់គុនកីឡាហាប់គីដូពីសំណាក់លោក ព្រឹទ្ធាចារ្យ សេង ប៊ុនសុងគ្រូហាប់គីដូខ្សែក្រវាត់ខ្មៅ៩ដាន់” នៅអគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយ មានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ ម៉ក់ សំអុល ប្រធានសហព័ន្ធ ខ្មែរកីឡាហាប់គីដូ ។

លោកឧត្តសេនីយ៍ ម៉ក សំអុល បាន មានប្រសាសន៍ថា ចំពោះការបង្ហាញបច្ចេក ទេសក្បាច់គុនហាប់គីដូមានសារសំខាន់ខ្លាំងណាស់ ព្រោះធ្វើឲ្យកីឡាករកីឡាការិនី របស់ហាប់គីដូទាំងអស់បានឈ្វេងយល់ពីបទពិសោធន៍ថ្មីៗតាមរយៈលោក សេង ប៊ុនសុង ដែលជាព្រឹទ្ធាចារ្យក្បាច់គុនហាប់គីដូមកពីសហរដ្ឋអាមេរិកដែលបានចំណាយពេលស្រាវជ្រាវអស់ជាច្រើនឆ្នាំ ហើយពេលនេះលោកគ្រូបាននាំយកមកបង្ហាញដល់ កីឡាករកីឡាការិនីកម្ពុជាពីលក្ខណៈពិសេស ដើម្បីឲ្យពួកគេតាមទាន់នូវការវិវត្តថ្មីៗរបស់កីឡាហាប់គីដូដែលកំពុងរីកសាយនៅលើពិភពលោក ។

លោក សេង ប៊ុនសុង គ្រូហាប់គីដូខ្សែក្រវាត់ខ្មៅ៩ដាន់បានបង្ហាញក្បាច់ពិសេសៗ របស់ហាប់គីដូដល់កីឡាករ កីឡាការិនី ហាប់គីដូខ្មែរដើម្បីឲ្យពួកគេបានឈ្វេង យល់បន្ថែមនូវចំណុចពិសេសៗរបស់ហាប់គីដូអន្តរជាតិប្រយោជន៍ជំរុញឲ្យពួកគេតាមឲ្យទាន់នៃការវិវត្តថ្មីរបស់ហាប់គីដូ ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានអះអាងថា កម្មវិធីបង្ហាញបច្ចេកទេសកីឡាហាប់គីដូថ្ងៃនេះមានកីឡាករកីឡាការិនីចូលរួម ប្រមាណ៧០នាក់មកពីក្លិបធំៗចំនួន៥ដូច ជាក្លិបឥន្ទ្រី, ក្លិបMaster សេង, ក្លិបប្រ៊ីស តុនស្ទឹងមានជ័យ, ក្លិបប្រ៊ីសបឹងកេងកងនិង ក្លិបCentral Martial Artsខេត្តបាត់ដំបង។

លោក សេង ប៊ុនសុង មានប្រសាសន៍ ថា អ្នកហាត់ក្បាច់គុនត្រូវតែមានគុណធម៌ សីលធម៌ និងគោរពគ្នាទៅវិញទៅមក ។ លោកបញ្ជាក់ថា លោកធ្វើជាគ្រូបង្ហាត់ កីឡាហាប់គីដូនៅសហរដ្ឋអាមេរិកអស់ជាង៣០ឆ្នាំមកហើយ ។ ក្រៅពីការហ្វឹកហ្វាត់ លោកក៏ជាអ្នកស្រាវជ្រាវក្បាច់គុនមួយរូប និងមានបទពិសោធន៍ខ្ពស់ក្នុងការបង្ហាត់សិស្សផងដែរ។ លោកពន្យល់ថា ក្បាច់គុន ហាប់គីដូមានពាក្យថា Hapkido ដូច្នេះ Hap មានន័យថាបញ្ចូលគ្នា, Kiមានន័យថា ថាមពលនិងDoមានន័យថាមធ្យោបាយ ។

ដោយឡែកលោក ហុង ស៊ីនហេង បានបញ្ជាក់ថា ក្បាច់គុនគ្មានទីបញ្ចប់ ឡើយ ព្រោះកីឡាជាស្ពានចងមិត្តភាពនិង កែលម្អអត្តចរិតមនុស្ស ។ លោកបន្តថា មាន ក្មេងៗហិតកាវច្រើនណាស់បានប្រែក្លាយពីក្មេងដែលសង្គមស្អប់ខ្ពើមប្រែមកជាមនុស្សថ្មីតាមរយៈការហ្វឹកហាត់ក្បាច់គុនហាប់គីដូ។ មនុស្សខ្លះមានចរឹកសាហាវតែបន្ទាប់ពីគេចេះហាត់ក្បាច់គុនហាប់គីដូពួកគេក្លាយជាមនុស្សស្លូតបូតមានលក្ខណសម្បត្តិថ្លៃថ្នូរ ៕

img_6611 img_6612

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print