រថយន្តដាច់ក្រឡេជួសជុលនៅចិញ្ចើមផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀតបើកមកគៀរស្លាប់ម្នាក់នៅពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈរថយន្តរបស់ខ្លួនដាច់ក្រឡេ ហើយជួសជុលនៅចិញ្ចើមថ្នល់នោះ ស្រាប់តែត្រូវរថយន្តដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បើកមកគៀរ បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេច៥ ចន្លោះគីឡូម៉ែត្រលេខ ១៦២ លេខ១៦៣ ភូមិស្វាយស ឃុំស្នាអន្សា ស្រុក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍បានប្រាប់ថា គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយរថយន្តម៉ាកហ៊ីណូ ពណ៌ត្រាវ ពាក់ផ្លាកលេខ កំពង់ចាម៣ A ០៥៧៩ ច្រាសទិសគ្នា បើកបរពីកើតទៅលិច អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបន្តថា រថយន្តម៉ាកហ៊ីណូនេះ ពេលមកដល់ចំណុចកើតហេតុខាងលើ បានគៀរជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ ៣D ៥៦០៦ ច្រាសទិសគ្នាពីលិចទៅកើត ។ រថយន្តនេះដាច់ក្រឡេ ហើយកំពុងជួសជុលនៅចិញ្ចើមថ្នល់ខាងត្បូង ស្រាប់រថយន្តបង្កខាងលើបានបើកទៅគៀររថយន្ត
រងគ្រោះនៅចិញ្ចើមថ្នល់ខាងត្បូង បណ្តាលឲ្យអ្នកបើកបររថយន្តម៉ាក្សហ៊ីយ៉ាន់ដាយ ដែលកំពុងធ្វើរថយន្ត បែកក្បាលធ្លាយខួរ ស្លាប់នៅកន្លែងកើតហេតុ ។

ប្រភពបញ្ជាក់ថា សាកសពជនរងគ្រោះ ឈ្មោះ អៀម វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរទីលំនៅបច្ចុប្បន្ន ភូមិបញ្ញាជី ឃុំត្បូងក្រពើរ ស្រុកសន្ទុក ខេត្តកំពង់
ធំ ៕

pur-5 pur-6 pur-4 pur-1 pur-2 pur-3 pur-7

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print