ជនជាតិចិនបើករថយន្តស៊េរីទំនើបទៅបុកក្បាលរបាំងថ្មទៅមុខលែងរួច សង្ស័យស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តឡង់គ្រឺសរ័រេចង្កូតទៅបុកក្បាលរបាំងថ្មទៅមុខលែងរួច កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្តុបទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់តបានបើក រថយន្តតូយ៉ូតាឡង់គ្រឺស័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2I-8665ធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុកក្បាលរបាំងថ្ម បណ្ដោលឲ្យរថយន្តដាច់កាឡេទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយ ៕

china-3 china-2 china-1

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print