ភ្នំពេញ៖ នគរបាលខណ្ឌជ្រោយចង្វាសហការជាមួយនគរបាលប៉ុស្ដិ៍ជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀន៣កញ្ចប់ ម៉ូតូ២គ្រឿង កាលពីម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវលំ ភូមិ១ ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។
នគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនខាងលើទី១-ឈ្មោះម៉ៅ សុម៉ី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស និងទី២-ឈ្មោះយន់ ស៊ីណាត អាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ ជនសង្ស័យទាំង២នាក់ស្នាក់នៅតាម បណ្ដោយផ្លូវម៉ាស៉ីនទឹក ស្ថិតក្នុងភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ទី៣-ឈ្មោះថា ស៉ីថុន អាយុ២ ២ឆ្នាំ មុខរបរកម្មករ និងទី៤-ឈ្មោះរឿង ចាន់ណា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងទៀតថា កម្លាំងនគរបាលខណ្ឌ និងកម្លាំងនគរបាលប៉ុស្ដិ៍តាមមូលដ្ឋានបានចេញយាមល្បាតតាមគោលដៅនីមួយៗតាមដងផ្លូវសាធារណៈដើម្បីត្រួតពិនិត្យលើមធ្យោបាយផ្សេងៗដែលគួរសង្ស័យទើបឈានដល់ការបង្ក្រាបជាក់ស្ដែងនូវករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនលើសមសភាពបក្ខពួកសង្ស័យទាំង៤នាក់បើកម៉ូតូ២គ្រឿងឆ្លងកាត់ក៏ឃាត់ឆែកឆេររកឃើញក្រាមសថ្លាជាថ្នាំញៀន៣កញ្ចប់តូច និងម៉ូតូ២គ្រឿងម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CT-7577 និងមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ1DE-6569 ដែលក្រុមនេះជិះធ្វើសកម្មភាពផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំដូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕
...
ដោយ៖ ជ្រោយពេជ្រ