ភ្នំពេញ៖ បុរស២នាក់បានរួចផុតគ្រោះថ្នាក់រងរបួសស្រាល ខណៈត្រូវរថយន្តកុងតឺន័របើកបុក និងកិនម៉ូតូជាប់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចបុរី ពិភពថ្មី ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម បើកតាមបណ្តោយផ្លូវវេងស្រេងមកដល់ចំណុចកើតហេតុក៏មានរថយន្តកុងតឺន័របើកមកពីក្រោយស្របទិសគ្នា ដោយទំនងមិនបានឃើញម៉ូតូជនរងគ្រោះ ក៏បុកកិនពីក្រោយ តែសំណាងល្អជនរងគ្រោះរួចផុតជីវិត ដោយគ្រាន់តែខូចខាត់ម៉ូតូប៉ុណ្ណោះ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ័សែនជូយ ដើម្បីដោះស្រាយគ្នាជាក្រោយ៕
...
ដោយ៖ សុខា សែនជ័យ