កីឡាករ ផល សោភ័ណ្ឌ និងឈឿន ឆៃដែន ជួបប្រកួតជាមួយថៃនៅសង្វៀនបឹងស្នោ

ចែករំលែក៖

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២នាក់នឹងត្រូវជួបប្រកួតជាមួយកីឡាករ ថៃ២នាក់ក្នុងជម្រុះលើកទី៣គឺកីឡាករផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានប្ញទ្ធិត្រូវជួបជាមួយកីឡាករឈ្មោះDernchhunlek Rungrean និងកីឡាករ ឈឿន ឆៃដែន មកពីក្លិបនិរោធមានជ័យត្រូវប៉ះជាមួយ កីឡាករឈ្មោះ Fashootshai ក្នុងប្រកួត ជម្រុះឈានទៅដណ្តើមខ្សែក្រវាត់គូបូតា នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ ២០១៦លើសង្វៀនប្រដាល់ទូរទស្សន៍ បាយ័នបឹងស្នោវគ្គជម្រុះលើកទី៣ ក្នុងទម្ងន់៦៣,៥គីឡូក្រាម ។

កីឡាករ ផល សោភ័ណ្ឌ នឹង Dernchhunlek ពួកគេមិនធ្លាប់បានជួបគ្នាទេ ២ ប្រកួតកន្លងទៅ ។ ផល សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលមានសមត្ថភាពខ្ពស់តាឡីដំរីមានប្ញទិ្ធក្នុងចំណោមកីឡាករជាច្រើននៅក្នុងក្លិបនេះ។ ចំណែកកីឡាករ Dernchhunlek របស់ថៃរូបនេះ ប្រកួតលើកទី១វាយចាញ់មិត្តរួមជាតិរបស់ខ្លួន គឺកីឡាករ Fashootshai ដោយពិន្ទុ និងលើកទី២ប្រកួត ចាញ់កីឡាករ ឡៅ ចន្ទ្រា មកពីក្លិបកងពលតូចឆ័ត្រយោង៩១១ក្នុងទឹកទី៤។ ទោះជា យ៉ាងណាក៏ការប្រកួតលើកទី៣នេះ Dernchhunlek ទំនងជាមិនអាចយកឈ្នះ លើផល សោភ័ណ្ឌ បានដោយងាយនោះ ទេ ។ ផល សោភ័ណ្ឌ ប្រកួតពីរលើកកន្លង ទៅ ចាញ់ ឡៅ ចន្ទ្រា ក្នុងទឹកទី៣ និងលើក ទី២ឈ្នះឈឿន ឆៃដែន ក្នុងទឹកទី២វិញ។ សោភ័ណ្ឌ មានកម្ពស់១,៦៨ ម៉ែត្រមាន កំណត់ត្រាប្រកួតចំនួន៩៤លើកឈ្នះ៨២លើកចាញ់១២លើកមិនដែលស្មើ។ រីឯ ឈឿនឆៃដែន និង Fashootshai វិញអ្នក ប្រដាល់ទាំង២នាក់នេះមិនធ្លាប់ជួបគ្នាទេ កន្លងមកហើយពួកគេមានសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលគ្នា ។

នៅជុំទី១ ឈឿន ឆៃដែន វាយឈ្នះ សុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ដោយ ពិន្ទុនិង លើកទី២ចាញ់ផល សោភ័ណ្ឌ ក្នុងទឹកទី២ ។ ចំណែក Fashootshai លើកទី១ វាយឈ្នះ Dernchhunlek លើក ទី២ប្រកួតឈ្នះសុខ សុវណ្ណ ដោយពិន្ទុ។ ឈឿន ឆៃដែន មានកម្ពស់ ១,៦៩ម៉ែត្រនិងធ្លាប់ប្រកួតចំនួន៧៦លើកឈ្នះ៦៤លើក ចាញ់១១លើក ស្មើ១លើក ៕

14358678_1662236564093541_8893487407726298594_n 14729382_1705626203018907_2981827719060468699_n

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print