រុស្ស៊ីបង្កើតទីតាំងយោធាពីរកន្លែងនៅស៊ីរី៖ មហាអំណាចសហភាពសូវៀតវិលត្រឡប់មកវិញ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា សភារុស្ស៊ីបានអនុម័តឲ្យកម្លាំងទាហានដាក់ ពង្រាយនៅក្នុងប្រទេសស៊ីរីដោយគ្មាន ពេលកំណត់នៅក្នុងទីតាំងទ័ពអាកាស Hmeymim និងទីតាំងទាហានជើងទឹក Tartous ។

ការសម្រេចខាងលើគឺជាការបន្តកិច្ច ព្រមព្រៀងដែលលោក ពូទីន និងលោក អាល់អាសាដ បានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ មុនពេលរុស្ស៊ីបញ្ជូនកម្លាំងទាហាន ចូលប្រទេសស៊ីរីដើម្បីវាយប្រហារសត្រូវកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។

មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា បច្ចុប្បន្នទីតាំងយោធាក្រៅប្រទេសនៅលើពិភពលោកមានជាង១.០០០ទីតាំងក្នុងនោះមាន៨០០ជារបស់អាមេរិក ដូច្នេះ ទីតាំងយោធានៅក្រៅប្រទេសរបស់រុស្ស៊ីគឺតិចខ្លាំងណាស់ចាំបាច់ត្រូវតែឲ្យមានច្រើនជាងនេះ។

បច្ចុប្បន្នទីតាំងទ័ពអាកាស Hmeymin ទីតាំងទាហានជើងទឹក Tartous ជាទីតាំងសំខាន់បំផុតរបស់រុស្ស៊ីនៅក្រៅប្រទេសក្រោយពេលរុស្ស៊ីបានបិទទីតាំងយោធានៅក្នុងប្រទេសគុយបានិងវៀតណាម។ បច្ចុប្បន្នរុស្ស៊ីមានយន្តហោះចម្បាំងជាង ៣០គ្រឿង យន្តហោះទម្លាក់គ្រាប់បែក យន្ត ហោះប្រកាសអាសន្ន ឧទ្ធម្ភាគចក្រឈរជើង នៅក្នុងប្រទេសស៊ីរី។

ចំណែកអាមេរិកវិញក៏បានបង្កើតទីតាំង យោធានៅភាគខាងជើងស្ថិតនៅចន្លោះស្រុក Sheddadi និងស្រុក Hasakah ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម IS ដែល។

តំបន់ដែលអាមេរិកសាងសង់អាកាសយានដ្ឋានយោធាគឺជាកន្លែងដែលមាន ប្រេងច្រើនបំផុត។ តាមប្រភពព័ត៌មានបាន ឲ្យដឹងថា ទីតាំងនោះជាកន្លែងប្រើប្រាស់ដើម្បីវាយប្រហាររំដោះទីក្រុង Raqqa ។

កន្លងមកនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុម IS អាមេរិកក៏បានបើកអាកាស យានដ្ឋានយោធានៅតំបន់ Rimelan ស្ថិត នៅក្នុងខេត្ត Hasakhah និងស្រុក Kobani ស្ថិតនៅក្នុងខេត្ត Aleppo ។ បច្ចុប្បន្នការ សាងសង់ទីតាំង Sheddadi បានឈាន ដល់ដំណាក់កាលចុងក្រោយបំផុត។ តំបន់ នោះគឺសម្បូរថាមពលប្រេង និងឧស្ម័ន ច្រើនបំផុតនៅស៊ីរី។ អាមេរិកបានធ្វើសកម្ម ភាពនៅទីនោះចាប់តាំងពីរំដោះបានតំបន់ Sheddadi ពីក្រុម IS កាលពីខែកុម្ភៈ ឆ្នាំ ២០១៦ ហើយទុកឲ្យក្រុមប្រឆាំងរដ្ឋាភិបាល ស៊ីរីជាអ្នកគ្រប់គ្រង។ ទីតាំងខាងលើត្រូវ បានទាហានអាមេរិកប្រើប្រាស់សម្រាប់វាយ ប្រហារទៅលើទីក្រុង Raqqa ដែលជារដ្ឋ ធានីរបស់ក្រុម IS ហើយទីតាំងខាងលើនេះ ក៏អាមេរិកអាចផ្ទុកអាវុធនៅទីនោះផងដែរ។

តាមប្រភ័ពព័ត៌មានពីក្រុមទាហាន ប្រឆាំងរដ្ឋាភិបាលដែលមានការគាំទ្រពីអា មេរិកបានបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិកនឹងហោះហើរចេញពីទីនេះទៅកាន់ គោលដៅវាយប្រហារ ហើយទីតាំងនោះអាចផ្គត់ផ្គង់អាវុធបន្ថែមដល់ក្រុមបះបោរស៊ីរីដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក អាល់ អាសាដ ។

ពាក់ព័ន្ធនឹងប្រទេសស៊ីរីនោះដែររុស្ស៊ីបានសម្រេចបញ្ជូនកាំជ្រួចមីស៊ីលការពារប្រភេទ S-300V4 ទៅកាន់ស៊ីរីដែលភាគី រុស្ស៊ីបានអះអាងថា ដើម្បីទប់ស្កាត់ការវាយ ប្រហារដោយមីស៊ីលទៅលើយន្តហោះ ចម្បាំងរបស់រុស្ស៊ី ដូចការវាយប្រហារទៅលើយន្តហោះចម្បាំង Su 24 ពីកម្លាំងទា ហានទួរគីនាពេលកន្លងមក។

ជាមួយគ្នានោះអង្គការសិទ្ធិមនុស្សស៊ីរី ហៅកាត់ថា OSDH បានចេញតួលេខជន ស៊ីវិលដែលស្លាប់ក្នុងការវាយប្រហាររបស់យន្តហោះរុស្ស៊ី១ឆ្នាំមកនេះដោយបាន បញ្ជាក់ថា តាំងពីរុស្ស៊ីបើកប្រតិបត្តិការជួ យកងទ័ពស៊ីរីពីថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៥ មក ជនស៊ីវិលដែលស្លាប់ដោយសារយន្តហោះរុស្ស៊ីមានចំនួនជាង៣.៨០០នាក់។ ក្រុងមូស្គូបានបដិសេធតួលេខអង្គការសិទ្ធិមនុស្សស៊ីរីនេះ។ ទន្ទឹមនឹងនេះដែរសកម្មជន ក្រុមជីហាដរដ្ឋអ៊ិស្លាម២.៧៤៦នាក់ និងសកម្មជនប្រយុទ្ធតាមក្រុមជីហាដផ្សេងៗទៀត២.៨១៤នាក់ ក៏បានស្លាប់ក្រោមការវាយប្រហាររបស់រុស្ស៊ីដែរ។ នេះជាតួលេខផ្តល់ដោយអង្គការសិទ្ធិមនុស្សស៊ីរីOSDH៕

uqma1-nga-syria-tartous-hmeymimantd vjqm2-nga-syria-tartous-hmeymimantdtomahawk-launch

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print