ទីតាំងអីនធើណេតបង្កប់ជាល្បែងស៊ីសងយ៉ាងតិចជិត១០០កន្លែងក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបើកសេវាកម្មអីនធើណេត យ៉ាងតិចជិត១០០កន្លែងនៅក្នុងទឹកដីខណ្ឌចំការមន បើទោះជាមានច្បាប់អនុញ្ញាតពីអាជ្ញាធរ និងមន្ទីរជំនាញក៏ដោយ ប៉ុន្តែម្ចាស់ទីតាំងនីមួយៗ ពុំបានអនុវត្តទៅតាមលិខិតអនុញ្ញាត ខណៈលួចបង្កប់ប្រភេទជាល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យ ពង្វក់សិស្សសាលា និស្សិតប្រជាពលរដ្ឋ អ្នករកស៊ី ក្នុងនោះសម្រាប់ពេលយប់គឺមានដោយក្រុម អ្នកប្រើប្រាស់ ចែកចាយថ្នាំញៀនចូលលេង ចូលដេកសំកុក ហើយក៏មានសមត្ថកិច្ចដែលបំពេញការងារពេលយប់ចុះល្បាតជាដើម ពិតជាជួបប្រទះក្នុងករណីនេះ ។

fer

ប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ការរីកដុះដាលទីតាំងសេវាអីនធើណេត ដែលបង្កប់ទៅដោយល្បែងស៊ីសង មិនត្រឹមតែជាការអូសទាញឲ្យប្រជាពលរដ្ឋ ឈ្លក់វង្វេង បាត់បង់ទ្រព្យសម្បត្តិ បែកបាក់ក្នុងសង្គមគ្រួសារប៉ុណ្ណោះទេ ប្រភពនៃបនល្បែងទាំងនេះបានក្លាយទៅជាប្រភពនៃបទល្មើសកើតមានក្នុងសង្គមយ៉ាងធ្ងន់ផងដែរ ។ ប្រជាពលរដ្ឋទទួលស្គាល់ថា ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពិតជាមានអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងសង្គម ។ ប៉ុន្តែ ភាពធូរលុង អនុញ្ញាតឲ្យល្បែងស៊ីសងកើតមានពេញបន្ទុកបែបនេះ ក៏ជាកំហុសរបស់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ចាត់ទុកថា មានចេតនាចិញ្ចឹមបទល្មើស ផ្ទុយពីជាអ្នកអនុវត្តច្បាប់ រៀបចំសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ទីតាំងអីនធើណេត ភាគច្រើនមានដ៏សម្បូរបែបក្នុងទឹកដីសង្កាត់បឹងកេងកង២ រហូតដល់គេធ្វើស្ថិតិ ដឹងថា យ៉ាងតិចក្នុងខណ្ឌចំការមនមានជិត១០០កន្លែងកំពុងបើកបង្កប់ដោយល្បែងស៊ីសង ។ ដូចជាទីតាំងយីហ៊ោ ស៊ុបភើ២៨៨៨ណេត, VA អិនធើណេត, ចូលីអីនធើណេត, UK Net, Emoney, វីអេណេត ។ល។ ពោរពេញទៅដោយប្រភពល្បែងស៊ីសង ទៅជាមុខរបររកស៊ីដ៏ប្រចាំថ្ងៃរបស់ពួកគេ ។

ពាក់ព័ន្ធករណីនេះ កន្លងទៅអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានច្រើនតែបញ្ជាក់ថា មានច្បាប់អនុញ្ញាត និងរុញកំហុសទៅថ្នាក់លើថា ជារឿងខាងលើៗ ថ្នាក់ក្រោមមិនដឹងទេ ។ ដោយឡែក លោក ព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន កាលពីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ បានប្រាប់នគរវត្តតាមទូរស័ព្ទថា «រឿងបើកទីតាំងអីនធើណេត ពិតជាមានច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែ បើមានបង្កប់ជាប្រភេទល្បែងស៊ីសង ដាច់ខាត មិនអនុញ្ញាត ហើយរឿងនេះ ខ្ញុំបានឲ្យអាជ្ញាធរសង្កាត់ពិនិត្យតាមដានរាយការណ៍ឲ្យបានច្បាស់» ។

លោកអភិបាលបន្តថា ខ្ញុំនិយាយដោយត្រង់ ទីតាំងអីនធើណេតនេះ ពេលដែលគេលួចដាក់ជាល្បែងស៊ីសង គឺឆ្លាតណាស់ ពេលដែលសមត្ថកិច្ច អាជ្ញាធរចុះទៅអង្កេតស៊ើបមើល ពួកគេបានបញ្ឈប់ ដូច្នេះ ពិបាកក្នុងការចាប់ ក្នុងបទល្មើសជាក់ស្តែង ។ លោកអភិបាលបានលើកឡើងថា ចំពោះខ្ញុំដាច់ខាតមិនឲ្យមានទេ រឿងល្បែងស៊ីសងនេះ ក្នុងនោះ ក្នុងនាមមេបញ្ជាការឯកភាពខណ្ឌ តែងជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ចបោសសម្អាតក្នុងរឿងនេះ ៕

sss

r4

erw3

6e

4ef

...

ដោយ៖ ស រស្មី 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print