ភ្នំពេញ៖ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីក្រុមសន្តិសុខដែលកាងនៅផ្សារហ្គោលដិនសូរិយាម៉លដែលជាផ្សាររញ៉េរញ៉ាយពោពេញទៅដោយគ្រឿងញៀនពេញបន្ទក់នោះបានព្រួតគ្នាវាយលើជនបរទេសនិងស្រ្តីជាសង្សារបណ្តាលឲ្យរងរបួសបែកមុខបែកមាត់រួចគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅក្នុងផ្សារហ្គោលដិនសូរិយាម៉ល ដែលមានទីតាំងនៅផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញបុរសជនបរទេសស្បែកសម្នាក់បាននាំនារីខ្មែរម្នាក់មកផឹកស៊ីនៅក្នុងផ្សារហ្គោលដិនសូរិយាម៉ល ខណៈពេលនោះស្រាប់តែជនបរទេសរូបនោះហាក់ដូចរាងស្រវឹងស្រឿងៗបានឡូឡាក៏ត្រូវក្រុមសន្តិសុខដែលកាងនៅផ្សារនោះបានមករករឿងឈ្លោះប្រកែកនិងជនបរទេសខាងលើ ពេលនោះដែរស្រ្តីជាសង្សារបានទៅឃាត់កុំឲ្យឈ្លោះគ្នា ស្រាប់តែសន្តិសុខទាំងនោះបានដាល់និងទះកំភ្លៀងបណ្តាលឲ្យស្ត្រីខ្មែរជាសង្សារបស់ជនបរទេសរូបនោះរងរបួសបែកមុខមាត់រួចក្រុមជនដៃដល់ទាំងនោះក៏គេចខ្លួនបាត់អស់តែម្តង។
ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍វាយតប់គ្នាបណ្តាលឲ្យរបួសស្នាមគ្នានោះសមត្ថកិច្ចមូលដ្ឋានបានមកអន្តរាគមន៍កន្លែងកើតហេតុរួចនាំនារីរងគ្រោះព្យាបាលរបួសនិងទទួលពាក្យបណ្តឹងផងដែរ៕
...
ដោយ៖ ស តារា